លោក សឺន ជុំសុធន តំណាងឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដឹកនាំសមាជិកនាំយកថវិកា និងអំណោយមួយចំនួនជូនលោក ស្រ៊ុន ទិត្យ និពន្ធនាយករងគេហទំព័រខ្មែរឯករាជ្យសម្រាកព្យាបាលនៅផ្ទះបន្ទាប់ពីវះកាត់រួចលើកទីមួយ
លោក សឺន ជុំសុធន តំណាងឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដឹកនាំសមាជិកនាំយកថវិកា និងអំណោយមួយចំនួនជូនលោក ស្រ៊ុន ទិត្យ និពន្ធនាយករងគេហទំព័រខ្មែរឯករាជ្យសម្រាកព្យាបាលនៅផ្ទះបន្ទាប់ពីវះកាត់រួចលើកទីមួយ!!!
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២២នេះ ដោយក្រោមការចង្អុលបង្ហាញពីឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក សឺន ជុំសុធន អនុប្រធានផ្នែក់ចលនាអប់រំ និងផ្សព្វផ្សាយនៃសមាគមរាជសីហ៍ តំណាងឯកឧត្តម ស៊ូម សារឿន បានដឹកនាំសមាជិកនៃសមាគមរាជសីហ៍ ដោយរួមមានលោក ឈឹម វិច្ឆរ:មុន្នី សមាជិក និងលោក សៀង ផារិន សមាជិក បានចុះសួរសុខទុក្ខលោក ស្រ៊ុន ទិត្យ និពន្ធនាយករងនៃគេហទំព័រខ្មែរឯករាជ្យ ដែលកំពុងតែសម្រាកព្យាបាលនៅផ្ទះបន្ទាប់វះកាត់លើកទីមួយរួចដោយមានជំងឺមហារីកពោះវៀន ដែលបច្ចុប្បន្នកំពុងរស់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហើយក្នុងការចុះទៅនោះដែរគឺបាននាំយកអំណោយមួយចំនួនដើម្បីសម្រួលជីវភាព និងទុក្ខលំបាករួមមានដូចខាងក្រោម៖
- ថវិកា ចំនួន៥០មុឺនរៀល
- អង្ករ ២៥ គីឡូ
- ទឹកត្រី ១ យួរ
- ទឹកស៊ីអីវ ១ យួរ
- ទឹកសុទ្ធ ១ កេះ
- ទឹកដោះគោឆៅ ១យួរ។
ដោយទឹកមុខញញឹមប្រកបដោយក្តីរីករាយ ពីលោក ស្រ៊ុន ទិត្យ ព្រមទាំងភរិយាបានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំសមាគមរាជសីហ៍ដែលមាន ឯកឧត្តម ស៊ូម សារឿន ជាប្រធាន និងសមាជិក សមាជិកាសមាគមរាជសីហ៍ទាំងអស់ ព្រមទាំងអស់សូមជួបប្រទះតែសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ច ជួបតែពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត៕
No comments