សំណង់សាងសង់តូបជាច្រើនកំពុងខុសច្បាប់ប្រជាពលរដ្ឋជាច្រើនស្នើសុំរដ្ឋបាលក្រុងប៉ោយប៉ែតសូមចាត់មន្ត្រីជំនាញចុះពិនិត្យផង!!
ខេត្តបន្ទាយមានជ័យ៖ចេញផ្សាយនៅថ្ងៃទី១២.០១.២០២២ សំណង់សាងសង់តូបផ្សារជាច្រើនកំពុងរំលោភយកដី សាធារណរដ្ឋធ្វើជាប្រយោជន៍ប្រជាពលរដ្ឋជាច្រើនស្នើសុំរដ្ឋបាលក្រុងប៉ោយប៉ែតសូមចាត់មន្ត្រីជំនាញចុះពិនិត្យផង!!នៅបណ្តោយផ្លូវផ្សារត្រីស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតសូមចាត់មន្ត្រីជំនាញចុះពិនិត្យផង។
ប្រជាពលរដ្ឋនិងមហាជនជាច្រើនសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែតគួរតែមានចំណាត់ការចំពោះម្ចាស់សំណង់សង់កំពុងសាងសងតូបជាច្រើនរំលោភផ្លូវសាធារណៈរបស់រដ្ឋនិងធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបង្កមានការកកស្ទះជាប្រចាំដោយសារតែម្ចាស់អាជីវកម្មមួយនេះសង់តូបរំលោភយកផ្លូវសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួនដើម្បីប្រយោជន៍ដោយមិនខ្លាចញញើតពីអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានបន្តិចសោះឡើយ។
ប្រជាពលរដ្ឋនិងមហាជនបានធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវផ្សារត្រីកំពុងតែត្អូញត្អែលនិងរិះគន់ដល់អាជ្ញាធរក្រុងប៉ោយប៉ែតគ្មានចំណាត់ការចំពោះម្ចាស់សំណង់កំពុងសាងសង់ខុសច្បាប់រំលោភយកដីសាធារណៈរដ្ឋដើម្បីធ្វើជាប្រយោជន៍មានការកកស្ទះចរាចរណ៍ យ៉ាងខ្លាំង ដោយសារការលក់ដូរ ខ្វះសណ្តាប់ធ្នាប់ ដោយមានរថយន្ត រឺម៉ក ចតលើផ្លូវទាំងសងខាង លើផ្លូវថ្នល់សារធារណៈ យ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមានសមត្ថកិច្ចគ្មានចំណាត់ចំពោះម្ចាស់សំណង់មួយនេះនៅតែបណ្ដែតបណ្ដោយឱ្យមានការសង់សង។
សំណង់សាងសង់ជាច្រើនតូបសម្រាប់ជួលអាជីវករលក់ដូរមិនខ្លាចផលប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរជាប្រចាំម្ចាស់អាជីវកម្មមួយនេះមិនខ្វល់ពីសុវត្ថិភាពប្រជាពលរដ្ឋឡើយ។សំណង់កំពុងសាងសង់តូបជាច្រើនមួយកន្លែងនេះដែលសាងសង់ គ្មានច្បាប់អនុញាត កំពុងលួចសាងសង់យ៉ាងគគ្រឹកគ គ្រេងបែរជាអាជ្ញានៅក្នុងមូលដ្ឋានហាក់បីដូចជាមិនដឹងរឿងសោះតែ។
បើតាមការបញ្ជាក់ពីលោក គាត ហ៊ុល ក្រុងប៉ោយប៉ែតតាមរយៈទូរស័ព្ទប្រាប់អង្គភាពសារព័ត៌មាន(រស្មីក្រុងតាខ្មៅ)នៅល្ងាចនេះអោយដឹងថាកន្លងមកលោកបានចាត់លោកចៅសង្កាត់ប៉ោយប៉ែតចុះទៅហាមឃាត់ម្ដងហើយតែបុគ្គលដែលម្ចាស់សំណង់នៅតែផ្គើនបន្តសាងសង់ដដែរហើយការសាងសង់នេះហាក់ឃើញដូចជារំលោបច្រើន!!លោកគាតហ៊ុលអភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថាលោកនឹងធ្វើការតាមនីតិវិធតាមវចនានុក្រមសិនបើសិនជាម្ចាស់ទីតាំងនេះនៅតែផ្គើនសាងសង់រំលោភទៀតលោកអភិបាលនឹងចាត់មន្ត្រីជំនាញរបស់សាលាក្រុងប៉ោយប៉ែតចុះអនុវត្តម្តង!!!
ប្រជាពលរដ្ឋនិងមហាជនជាច្រើនសង្ឃឹមថាលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតគួរតែមានចំណាត់ការចាត់មន្ត្រីជំនាញចុះពិនិត្យសំណង់កំពុងសាងសង់ខុសច្បាប់រំលោភយកដីផ្លូវសាធារណៈរដ្ឋ ដែលម្ចាស់អាជីវកម្មមួយនេះកំពុងសាងសង់ ដោយគ្មានការញញើតចំពោះអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែតសូម្បីតែបន្តិចសោះឡើយ។
ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យជួយចាត់វិធានការសំណង់កំពុងសាងសងខុសច្បាប់មួយនេះឲ្យមានប្រសិទ្ធភាព មិនគួរណាទុកឲ្យសង់រំលោភដីរបស់រដ្ឋ បែបនេះឡើយ បើដូច្នេះមែនច្បាប់គ្មានប្រសិទ្ធភាព សម្រាប់អ្នកអនុវត្តនោះទេ។ ប្រជាពលរដ្ឋនិងមហាជនសង្ឃឹមថាសំណង់សាងសង់ខុសច្បាប់មួយនេះកំពុងតែរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននិងមានការអនុវត្តវត្តនឹងការហាមឃាត់បានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ពីលោកអភិបាលក្រុងប៉ោយប៉ែតនិងឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានជាក់ជាមិនខាន!!!
រាយការណ៍ដោយលោក អ៊ុំ វុត្ថា !!
No comments