សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកស្រីមេធាវី តាំង ស៊ីនហុង និងសប្បុរសជន អញ្ជើញបើកបវេសនកាល ផ្តល់អំណោយជាសម្ភារ ថវិកាជូន គ្រូនិងសិស្ស៣០០នាក់ នៅសាលាបឋមសិក្សាចិញ្ចែង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោកស្រីមេធាវី តាំង ស៊ីនហុង និងសប្បុរសជន អញ្ជើញបើកបវេសនកាល ផ្តល់អំណោយជាសម្ភារ ថវិកាជូន គ្រូនិងសិស្ស៣០០នាក់ នៅសាលាបឋមសិក្សាចិញ្ចែង!!!

ខេត្តតាកែវ៖ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធានសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និងក្រុមការងារ ព្រមទាំងសប្បរសជន បានអញ្ជើញជាអធិបតីក្នុងពិធី បើកបវេសនកាល ព្រមទាំងផ្តល់អំណោយជាសម្ភារ ថវិកាជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង អាជ្ញាធរមូលដ្ឋាន ប្រមាណ៣០០នាក់ នៅសាលាបឋមសិក្សាចិញ្ចែង ស្ថិតក្នុងភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២២។

ពិធីនេះ មានការចូលពីក្រុមការងារសមាគមគឺ៖

-ឯកឧត្តម ថាំង ប៊ុនសុង អនុប្រធាន

-លោកជំទាវ ហោ ណាវីន ភរិយា ឯកឧត្តមឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ

-លោក សុន ជឿន អគ្គនាយកក្រុមហ៊ុន ជឿនតុលា អចលនទ្រព្យ និង ភរិយា ព្រមទាំង សហការី៦នាក់

-លោក ថោង សុភ័ក្ត្រ និងភរិយា

-លោក សួន គឹមសាន 

-លោក សំ កញ្ញា

-លោក កែវ ពៅ

-យុវជន រិទ្ធី បារមី

*អំណោយដែលបានចែកជូនមាន៖

-លោកគ្រូ អ្នកគ្រូ៧នាក់ ម្នាក់ៗ ថវិកា៦០,០០០រៀល

-សិស្សពូកែ លេខ១ដល់លេខ៣ ចំនួន១៨នាក់ ក្នុងម្នាក់ៗកាបូបស្ពាយ១

-សិស្សានុសិស្ស៣០០នាក់ ម្នាក់ៗ ថវិកា២,០០០ពាន់រៀល

-សៀវភៅ១ក្បាល 

-ប៊ិច១ដើម

-បន្ទាត់១

-ខ្មៅដៃនិងសម្រាប់ចិត១

-ទឹកសុទ្ធ និង នំ

*កម្លាំងការពារ និង ចាស់ៗ១០នាក់ ទទួលថវិកា ក្នុងម្នាក់៤០,០០០រៀលផងដែរ។

ក្រៅពីសំណេះសំណាល សួរសុខទុក្ខ លោកស្រីមេធាវី តាំង ស៊ីនហុង បានជម្រាបពីសកម្មភាពចម្បងៗ និង ទិសដៅសំខាន់របស់ សមាគមខ្មែរអភិវឌ្ឍន៍ គឺចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំប្រទេសកម្ពុជាដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកស្រីមេធាវីបានបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូននាពេលនេះ ក៏ដូចជាកន្លងមក គឺបានពីការបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់លោកស្រី និងមិត្តភក្តិ សប្បុរសជន ដែលគាំទ្រសកម្មភាពរបស់សមាគម និងក្រុមការងាដែលបានចុះមកផ្ទាល់ពេលនេះ បែប ខ្ម្មែរជួយខ្មែរ។

ទន្ទឹមនោះ លោកស្រីមេធាវី តាំង ស៊ីនហុង បានណែនាំឲ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀនសូត្រ ធ្វើជាសិស្សល្អ កូនល្អ ដើម្បីអនាគតត្រចះត្រចង់សម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ សង្គមជាតិ ជាពិសេស ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចូលរួមថែរក្សា ការពារសន្តិភាព និងសូមជូនពរឲ្យ ប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោក ស៊ុំ ផល្លី នាយកសាលាបឋមសិក្សាចិញ្ចែង បានឡើងធ្វើរបាយការណ៍ និង អានសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២។ 

បន្ទាប់មកលោកនាយក សូមថ្លែងអំណរ អរគុណ៖ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និងសហការី, ឯកឧត្តម ថាំង ប៊ុនសុងនិងលោកជំទាវ, លោកជំទាវ ហោ ណាវីន ភរិយាឯកឧត្តមឧត្តមសេនីយ៍ទោងួន ពិសិដ្ឋ, លោក សុនជឿន អគ្គនាយក ក្រុមហ៊ុនជឿន តុលាអចលនទ្រព្យ និងសហការី៦រូប, លោក ថោង សុភ័ក្ត្រ និងលោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម និងបានឧបត្ថម្ភអំណោយជា សម្ភារ និងថវិកា ជូនគ្រូ និងសិស្សនាពេលនេះ ព្រមទាំង បានចំណាយថវិកាជាច្រើនចូលរួមអភិវឌ្ឍន៍សាលារួមមាន៖ កសាងផ្លូវចូល១ខ្សែ សួនច្បារ របងសាលា ក្លោងទ្វារ កន្លែងលាងដៃ។ល។ 

លោកនាយក សូមប្រសិទ្ធិពរ ជ័យសិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ចូរកើតមានដល់ លោកស្រីប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល នូវព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ដោយចាន់ថា!!!



No comments