ទីតាំង(ហ្គេមបាញ់ត្រី)ខុសច្បាប់កំពុងដំណើរការយ៉ាងរលូនសូមអាជ្ញាធរមានសមត្ថកិច្ចខណ្ឌដូនពេញមានវិធានការចុះបង្ក្រាបផងចៀសវាង!!!
ភ្នំពេញ៖ ចេញផ្សាយនៅថ្ងៃទី ១៩ ខែធ្នូ ២០២១ទីតាំងល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» មួយកន្លែងស្ថិតនៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញបើកដំណើរការយ៉ាងរលូនបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនមានវិធានការចុះបង្ក្រាប។
ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងមានការព្រួយបារម្ភជាខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» ជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយមានការបើកភ្លើងខៀវ។
ប្រភពដដែលបានបន្តថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មផ្សេងៗកើតឡើងជាក់ជាមិនខាន ជាពិសេសទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយជនញៀនថ្នាំ។
ប្រជាពលរដ្ឋនិងមហាជនស្នើសុំ លោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញគួរតែមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ជាច្រើនទូមួយកន្លែងនេះចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋមហាជនដាក់ការសង្ស័យអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធនិងជាឆ្នាំងបាយ!!!
ប្រជាពលរដ្ឋជាច្រើនសំណូមពរ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញជានិច្ចការប្រជាពលរដ្ឋតែងតែឃើញលោកអភិបាលខ័ណ្ឌរូបនេះតែងតែមានវិធានការចុះបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនហើយដើម្បីជាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋហើយដើម្បីភូមិឃុំមានសុវត្ថិភាព។ដោយចាន់ថា!!!
ការិយាល័យនិពន្ធទំនាក់ទំនងលេខទូរសព្ទ៖
096 711 77 44 / 077 41 41 99
No comments