សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យចាប់​ឃាត់ខ្លួន​ចោរប្រដាប់អាវុធ​០២នាក់បាញ់ប្លន់យុវជន២ នាក់មិនបានសម្រេច!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ យប់​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០២១ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​រៀប​កង​កម្លាំង​អន្តរាគមន៍​ពិសេស​ថ្មី​ និង​ ផែនការ​ថ្មី​ ដើម្បី​បង្ក្រាប​បទល្មើស​ ឆក់​ ប្លង់  កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​ចេញ​ល្បាត​ពួន​ស្ទះ​បង្ក្រាប​ក្រុមចោរប្រដាប់អាវុធកាំភ្លើងខ្លី​ជិះម៉ូតូដេញតាមធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូពី​ជនរងគ្រោះ​មិនបានសម្រេច ត្រូវ​ប្រជាពលរដ្ឋនិងអ្នករត់កង់បីរួមសហការជាមួយ​កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យធ្វើការចាប់ខ្លួនជនសង្ស័យបាន២នាក់។ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជន​សង្ស័យ​ទី​១៖ឈ្មោះ ឡុង សុថា អាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជន​សង្ស័យ​ទីទី៖ឈ្មោះ សឿង សំណាង អាយុ២៥ឆ្នាំមុខរបរជាងជួសជុលទូរស័ព្ទស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

វត្ថុ​តាំង​ដកហូតកាំភ្លើងខ្លី១ដើមនិងម៉ូតូមួយគ្រឿងហុងដាឌ្រីមC125ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ពាក់ស្លាក់លេខភ្នំពេញ1GU,7276 ។

ចំណែកជនរងគ្រោះ​ទី​១៖ឈ្មោះ មឿង វីលឡា ភេទប្រុសអាយុ២៥ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិងជន​រងគ្រោះ​ទី​២៖ឈ្មោះ ស៊ីម ស៊ីហុង ភេទប្រុសអាយុ២៥ឆ្នាំមុខរបស់ជាសំណង់ស្នាក់នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​កំពុង​សាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​៕ដោយចាន់ថា!!


No comments