សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឧកញ៉ា​ ​អ៊ាន​ សៀវម៉ី​ អ្នកលក់ឡេដ៏ល្បីឈ្មោះត្រូវបានក្រុមចោរប្លន់យកអស់រាប់លានដុល្លារ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ​ ៖​ ឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់ឡេដ៏ល្បីឈ្មោះត្រូវបានក្រុមចោរប្លន់យកអស់រាប់លានដុល្លារ ចោរប្លន់ប្រដាប់អាវុធ១ក្រុមមានគ្នា៤នាក់​ ជិះរថយន្តម៉ាកឡិចសុីGS-300 មួយគ្រឿង បានធ្វើសកម្មភាព​ប្លន់ឧកញ៉ា​ អ៊ាន សៀវម៉ី ដែល​ជា​អ្នកលក់ឡេដ៍ល្បីឈ្មោះ​ម្នាក់ដល់ក្នុង​ភូមិគ្រឹះ​ ដោយ​យកគ្រឿងអលង្ការពេជ្រ និងលុយអស់សរុបជាទឹក​ប្រាក់​ប្រមាណ​១០លានដុល្លារ​ ។​ បន្ទាប់ពី​ធ្វេី​សកម្ម​ភាព​រួច​ ក្រុ​ម​ចោរ​បាន​បើករថយន្តនោះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។ នេះបើតាមការបង្ហើបប្រាប់ឲ្យដឹងពីមន្រ្តីនគរបាលមួយរូប។

មន្រ្តីនគរបាលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១ នៅចណុច ផ្ទះលេខវី០១ បុរីមូនថោន ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ។ 

ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ជនរង​គ្រោះ​គឺឧកញ៉ា អ៊ាន សៀវម៉ី ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ លក់ដូរ មានអាស័យដ្ឋាន​កន្លែង​កេីត​ហេតុ​ ហេីយ​បាត់បង់គ្រឿងអលង្ការពេជ្រតម្លៃជាង​១០លានដុល្លារ​ និងលុយជាង១០ម៉ឺនដុល្លារអាមេរិចបន្ថែម​ទៀត ។​ ដោយឡែកក្រុម​ជនសង្ស័យមានគ្នា០៤នាក់ មិនស្គាល់អត្ដសញ្ញាណ ប្រដាប់​ដោយអាវុធ​ និងជិះរថយន្តម៉ាកឡិចសុិសGS-300មួយគ្រឿង​។ 

ទាក់ទិននឹង​ហេតុការណ៍នេះ​ គេ​នៅពុំដឹងលម្អិតជាងនេះនៅឡើយទេ ហើយក្រោយពេលកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចចម្រុះ​ រួម​មានកម្លាំង​នគរបាល​ និងកម្លាំង​កងរាជអាវុធហត្ថ​ បាន​ចុះទៅកាន់ទីតាំងកើតហេតុនោះពិនិត្យ​យជាក់ស្ដែងព្រមទាំងចេញពួនស្ទាក់គ្រប់ទីកន្លែង​ ប៉ុន្តែពុំបានជួបប្រទះក្រុមចោរទាំង​នោះ​ឡើយ ។ ពេលនេះកម្លាំងសមត្ថកិច្ច​ បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាក្រុមចោរប្លន់ខាងលើនេះ​ ដេីម្បី​ឈានទៅ​ដល់ការចាប់ខ្លួនយក​មកផ្ដន្ទាទោសតាមច្បាប់​ ៕ដោយចាន់ថា!!!


No comments