សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ដឹងការពិតហើយ!!ករណីប្លន់ឧកញ៉ា អ៊ាន សៀវម៉ី យកទ្រព្យសម្បត្តិអស់ជាង៩លានដុល្លារ គឺក្រុមចោរបន្លំខ្លួនជាសមត្ថកិច្ច ចុះអនុវត្តសាលដីកាតុលាការ!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ ដឹងការពិតហើយ ក្រុមចោរប្រដាប់អាវុធ ចំនួន៤នាក់ បានបន្លំខ្លួនជាសមត្ថកិច្ច! ហើយភូតកុហកថា៖ ពួកគេមកចុះអនុវត្តសាលដីកា.របស់តុលាការ ។

មានអីស្រាប់តែចូលដល់ក្នុងផ្ទះ ភ្ជង់ប្លន់ អ្នកនាងឧកញ៉ា អ៊ាន សៀវម៉ី យកគ្រឿងអលង្ការ និងលុយអស់សរុបជាង៩លានដុល្លារឯណោះ!។

ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះ បានកើតឡើង នៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០៖៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ។

ក្នុងនោះមាន ប្រុស៤នាក់ ស្រី៣នាក់ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ។

ពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ។

អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៤នាក់មានម្នាក់ពាក់សក្តិ៤) ។

ចុះមកឃាត់ជនរងគ្រោះ មិនឲ្យចេញដំណើរ ដោយប្រាប់ជនរងគ្រោះថា៖ ពួកគេមកពីក្រសួង មកទីនេះ ដើម្បីអនុវត្តដីការបស់តុលាការ។

សមត្ថកិច្ចបន្តថា៖ ខណៈនោះជនសង្ស័យប្រដាប់ដោយអាវុធវែង១ដើម (អុឹមសី) និងខ្លី៣ដើម ។

បានបញ្ចូលគ្រាប់.និងឱ្យជនរងគ្រោះនាំចូលក្នុងផ្ទះ ដើម្បីអនុវត្តសាលក្រម ។

ខណៈនោះពួកវា បានភ្ជង់ ជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្ការ ។

ហើយឲ្យបើកទូដែក.យកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ!។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា៖ សរុបទ្រព្យសម្បត្តិដែលជនសង្ស័យយកទៅមាន តម្លៃប្រហែល៩លានដុល្លារ (ប្រាំបួនលានដុល្លារ) ។

ក្រោយពេលធ្វើសកម្មភាពរួច ក្រុមជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ។

ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកនៅនឹងផ្ទះអ្នកនាងឧកញ៉ា អ៊ាន សៀវម៉ី។

បច្ចុប្បន្នកម្លាំងជំនាញអធិការខណ្ឌពោធិ៍សែនជ័យកំពុងតែ ដុតដៃដុតជើងនឹងកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាក្រុមចោរប្លន់ខាងលើនេះ​ ដេីម្បី​ឈានទៅ​ដល់ការចាប់ខ្លួនយក​មកផ្ដន្ទាទោសតាមច្បាប់​ ៕



No comments