សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះលោកស្រី​ អ៊ាន​ សៀវមុី​ !!!មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លា ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ ក្រោយពីសារព័ត៌មានក្នុងស្រុកបានចុះផ្សាយព្រោងព្រាតពាក់ព័ន្ធនឹង ក្រុមចោរប្រដាប់អាវុធ ចំនួន៤នាក់ បានបន្លំខ្លួនជាសមត្ថកិច្ច! ហើយភូតកុហកថា៖ ពួកគេមកចុះអនុវត្តសាលដីកា.របស់តុលាការ ។មានអីស្រាប់តែចូលដល់ក្នុងផ្ទះ ភ្ជង់ប្លន់ អ្នកនាងឧកញ៉ា អ៊ាន សៀវម៉ី យកគ្រឿងអលង្ការ និងលុយអស់សរុបជាង៩លានដុល្លារឯណោះ!។

ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះ បានកើតឡើង នៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០៖៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១ ។

សេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះលោកស្រី​ អ៊ាន​ សៀវមុី​ !!!

( មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លា ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ) 

មានសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុម​ បានចូលប្លន់ទ្រព្យសម្បត្តិ​ នៅផ្ទះលោកស្រី​ អ៊ាន​ សៀវមុី​ ដោយបានប្លន់យកលុយ​ និងគ្រឿងអលង្កការ​ សរុប​ ចំនួន​ ១០លានដុល្លារ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រេីនលេីសលុបនេះ​ និងសូមបញ្ជាក់ជូនសារធារណ:ជនទាំងអស់ឱ្យបានជ្រាបថា​ នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វេីការសាកសួរ​ និងស្រាវជ្រាវឱ្យបានច្បាសលាស់លេីករណីនេះ​ ជាក់ស្តែងតាមចម្លេីយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា​ មិនមានការបាត់បង់លុយឡេីយ​ គឺបាត់តែខ្សែក​ពេជ្រ​ ចំនួ​ន ៣ខ្សែ​តែប៉ុណ្ណោះ​ ។  

សូមអរគុណដល់សារព័ត៌មានទាំងឡាយតែងតែសហការបានយ៉ាងល្អក្នុងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ​ និងមានប្រភពច្បាស់លាស់ពីអ្នកនាំពាក្យ​ ហេីយក៏សូមសំណូមពរដល់សារព័ត៌មានមួយចំនួនសូមធ្វេីការស្រាវជ្រាវ​ ឱ្យបានច្បាស់លាស់ជាមុនសិន​ មុននឹងធ្វេីការចុះផ្សាយ​ ចៀសវាងធ្វេីឱ្យមានភាពច្របូកច្របល់​ ជាពិសេសបំប៉ោងសភាពការណ៍​ជាដេីម​  ។ 

ពេលនេះសមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លេីករណីនេះ ៕ដោយលោកចាន់ថា!!!



No comments