សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អាជា្ញធរខណ្ឌសែនសុខចុះពិនិត្យទីតាំង ខារ៉ាអូខេ និងក្លឹប សរុប១៣ទីតាំង

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
ភ្នំពេញ​ ៖ នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ចុះត្រួតពិនិត្យដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ទីតាំងក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលបេីកដំណើរការឡើងវិញចំនួន១៣កន្លែង ក្នុងមូលដ្ឋានខណ្ឌសែនសុខត្រូវបានអាជា្ញធរខណ្ឌសែនសុខចុះពិនត្យ។ ការចុះត្រួតពិនិត្យនេះ​ ធ្វេីឡេីងដោយមានបញ្ជាពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ឱ្យចុះត្រួតពិនិត្យ​ទីតាំងអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ជាលទ្ធផលរួមមាន៖ ខារ៉ាអូខេមានសរុបចំនួន១០ទីតាំង ដំណើរការ១០ទីតាំង។ និងក្លឹបកម្សាន្ត មានសរុបចំនួន៤ទីតាំង ប៉ុន្តែដំណើរការបាន៣ទីតាំង។ បើតាមអាជា្ញធរបានប្រាប់ឲ្យដឹងថា ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំងអស់ត្រូវអនុវត្ត៣ចំណុច ដូចជា ៖ ១-បុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស់ជាប្រចាំ, ២-បុគ្គលិកទាំងអស់ត្រូវចាក់វ៉ាក់សាំង និងត្រូវពាក់កាតវ៉ាក់សាំង និង៣-ត្រូវរៀបចំឲ្យរក្សាគម្លាត និងត្រូវស្នើសុំវិធានសុខាភិបាលពីមន្ទីរទេចរណ៍ឲ្យបានត្រឹមត្រូវ។ សូមបញ្ជាក់ថា ចំណាត់ការរបស់អាជា្ញធរខណ្ឌសែនសុខ បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង តាមរយះសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ តាមគន្លងប្រក្រតីភាពថ្មី បន្ទាប់ពីទីតាំងទាំងនេះ ត្រូវបានបិទមិនឱ្យដំណើរការជិត២ឆ្នាំខណៈជំងឺកូវីដ១៩បានវាលុកជុំវិញពិភពលោក៕

No comments