សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ក្មេងទំនើង៧នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ឃាត់ខ្លួនក្រោយធ្វើសកម្មភាព ដេញកាប់គ្នា បង្កចលាចល ខូចសណ្តាប់ធ្នាប់ សង្គម!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តឧត្តរមានជ័យ៖នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៣និង៣០ នាទី ក្រោយពីទទួលព័ត៌មានថា ៖ នៅចំណុចភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានក្រុមក្មេងទំនើងមួយក្រុម មានគ្នា ចំនួន ០៧នាក់ បានផឹកស៊ីទាស់សម្តីគ្នារួចយកដាវសាម៉ូរ៉ៃ និងកាំបិតខ្វែវ ដេញកាប់គ្នា រួចនាំគ្នារត់គេចខ្លួនអស់  បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យ លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើងខាងលើបានជាបន្តបន្ទាប់សរុប ចំនួន ០៧នាក់ ប្រុស ដកហូតវត្ថុតាងរួមមាន ៖ ដាវសាម៉ូរ៉ៃ ១ , កាំបិតខ្វែវ ១ និងម៉ូតូ ២ គ្រឿង !!

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធី។ដោយចាន់ថា!!!



No comments