សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ក្រោមអធិបតីភាព ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តការងារ ការបង្កើតលេខាធិការដ្ឋាន និងតម្រង់ទិសលើទម្រង់របាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ក្នុងខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត។

កិច្ចប្រជុំនាព្រឹកនេះ បង្ហាញពីសមិទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជាផ្ដល់នូវបទពិសោធន៍ ចំណេះដឹង និងគោលការណ៍ណែនាំបន្ថែមទៀត ទៅលើទម្រង់បែបបទ នីតិវិធី និងយន្តការអនុវត្តការងាររបស់ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដើម្បីចូលរួមជំរុញប្រសិទ្ធភាពដល់ដំណើរការអនុវត្តការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ដែលជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព នៃដំណើរការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែមានលក្ខណៈឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់មូលដ្ឋាន និងពង្រឹងគណនេយ្យភាព របស់មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមរចនាសម្ព័ន្ធការងារដែលបានរៀបចំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕


















No comments