សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្តក្រុមការងារចម្រុះ ចុះពិនិត្យតំបន់ការពារបឹងទន្លេសាបនៅក្នុងភូមិសាស្រ្ត!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តសៀមរាប÷ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងក្រុមការងារចម្រុះ ចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប (តំបន់៣ នៃអជ្ញាធរបឹងទន្លេសាប) ។

ការចុះត្រួតពិនិត្យនេះ ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងស្រាវជ្រាវលើករណីជនល្មើសដែលបានកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធ ហើយការអនុវត្តនេះត្រូវធ្វើឲ្យបានហ្មត់ចត់ និងឆាប់រហ័ស ព្រមទាំងស្វែងរករាល់ជនល្មើសដែលបានកាប់បំផ្លិញបំផ្លាញព្រៃលិចទាំងនេះ ហើយត្រូវដកហូតមកធ្វើជាកម្មសិទ្ធរបស់រដ្ឋ ព្រមទាំងដាំដើមឈើទាំងនោះឡើងវិញ ដើម្បីជាជម្រកត្រីពងកូន បរិស្ថាន និងជាប្រយោជន៍ដល់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ រួមទាំងសក្តានុពលទេសចរខេត្តសៀមរាបទាំងមូលទៀតផង៕ 

ក្នុងនោះយើងបានកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើការបង្កនង្កើនផលជាក់ស្តែងក្នុងតំបន់អភិរក្សលិចទឹក ចំនួន ៨,៦៨៦ហិកតា ចំនួន៥ស្រុក ស្មើនឹង ១៨ឃុំ (ក្រឡាញ់ ពួក បាគង សូទ្រនិគម និងពីក្រែង)  

និង១ក្រុង មាន៧សង្កាត់ ដែលក្នុងនោះក្រុងសៀមរាប មានចំនួន ១,៩៩៧ហិកតា ៖ 

- សង្កាត់សៀមរាប 

- សង្កាត់ស្វាយដង្គំ 

- សង្កាត់ស្រង៉ែ 

- សង្កាត់ក្របីរៀល 

- សង្កាត់សំបួរ 

- សង្កាត់ទឹកវិល 

- សង្កាត់ជ្រាវ 

លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចេះជួយថែរក្សានិងអភិរក្សព្រៃលិចទឹកព្រៃលិចទឹកគឺជាជម្រកត្រីពងក៏ជាធនធានធម្មជាតិមួយផងដែរ។

ដោយលោក ម៉ាន់មី តាខ្មៅ០៩!!!



No comments