សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកស្រីមេធាវី តាំង ស៊ីនហុង ចេញសេចក្តីបំភ្លឺ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយ របស់សារព័ត៌មាន GNtimes (GN)សូមអោយកែរតម្រូវឡើងវិញ!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានបណ្តាញសារព័ត៌មាន GNtimes (GN) បានចុះផ្សាយកិច្ចសម្ភាសន៍ជាមួយលោកស្រី ស្រ៊ុន ឡៃនី ដោយចោទ ប្រកាន់ ថា៖ លោកស្រី សំរិទ្ធ រត្ន័មន្នី ដែលជាមេធាវីការពារក្តីជូនកូនរបស់លោកស្រី ស្រ៊ុន ឡៃនី ក្នុងករណីបើកបរបុកមនុស្សស្លាប់ចំនួន ៨នាក់ និងមានបទល្មើសមួយចំនួនទៀត ដោយលោកស្រី ស្រ៊ុន ឡៃនី បានធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មានដោយចោទប្រកាន់ ដល់លោកស្រី សំរិទ្ធ រត្ន័មន្នី ថា៖ បានឲ្យគាត់យកប្លង់ដីទៅបញ្ជាំយកលុយ ២មុឺនដុល្លារអាមេរិក ដើម្បីរត់ការឲ្យកូនរបស់កូនជាប់ទោសត្រឹមចំនួន ១ឆ្នាំ មិនតែប៉ុណ្ណោះ លោកស្រី ស្រ៊ុន ឡៃនី បានចោទប្រកាន់និងបរិហារកេរ្តិ៍ ប្តីរបស់លោកស្រី សំរិទ្ធ រត្ន័មន្នី ថាជាមនុស្សធ្លាប់មានប្រវត្តិជាប់ទោសថែមទៀតផង។


បន្ទាប់ពីទទួលបាននូវកិច្ចសម្ភាសន៍ព័ត៌មាន GNtimes ជាមួយលោកស្រី ស្រ៊ុន ឡៃនី រហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី តាំង ស៊ីនហុង មេធាវីការពារក្តីជូន លោកស្រី សំរិទ្ធ រត្ន័មន្នី បានធ្វើការឆ្លើយតបបំភ្លឺ និងច្រានចោលចោលទាំងស្រុងចំពោះការ ចោទប្រកាន់របស់លោកស្រី ស្រ៊ុន ឡៃនី។

លោកស្រី តាំង ស៊ីនហុង មេធាវីការពារក្តីជូន លោកស្រី សំរិទ្ធ រត្ន័មន្នី បានចេញលិខិតជូនដល់អង្គភាពសារព័ត៌មាន GNtimes (GN) ដើម្បីសុំជួយធ្វើការកែតម្រូវលើការផ្សព្វផ្សាយព័ត៌មាន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងលិខិតសុំឲ្យកែធ្វើការតម្រូវនោះ បានបញ្ជាក់ថា៖ បើករណីមិនព្រមធ្វើការកែតម្រូវតាមការស្នើសុំទេនោះ និងអនុវត្តតាមផ្លូវច្បាប់៕ដោយតាខ្មៅ!!!





No comments