សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានស្នើលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ពិចារណា!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ ៖ពាក់ព័ន្ធនឹងលោក ម៉ៅ ធនិនអភិបាល ខេត្តកំពត រិតត្បិត លើអ្នកសារព័ត៌មាន លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានស្នើលោក ម៉ៅ ធនិន ពិចារណា ចំពោះអ្នកសារព័ត៌មានដែលចុះយកព័ត៌មានក្នុងខេត្តកំពត។


ក្នុងការស្នើសុំពីលោក សយ សុភាព ក្រោយពីលោក ម៉ៅ ធនិន បញ្ជាឱ្យប្រធានមន្ទីរព័ត៌មាន តម្រូវឱ្យអ្នកកាសែត ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមុនចុះយកព័ត៌មាន ក្នុងភូមិសាស្ត្រខេត្តកំពតបាន។

យោងតាមលិខិតចំហររបស់ សមាគមអ្នកសារព័ត៌មាន នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក សយ សុភាព បានបញ្ជាក់ថា «លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជាទីស្រលាញ់ និងគោរពរាប់អាន! ខ្ញុំ ពិតជាទទួលស្គាល់ និងគោរព នូវ សកម្មភាពរបស់លោកចំពោះ បុព្វហេតុ ដ៏ត្រឹមត្រូវ បំរើ ប្រជារាស្ត្រ។ ខ្ញុំ ក្នុង នាមជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន ខ្ញុំស្នើសុំលោក អភិបាល ពិចារណា ដកការរិតត្បិត លើ អ្នកសារព័ត៌មាននៅ ក្នុងខេត្ត កំពត របស់លោក តាម ការគួរ»។

សូមបញ្ជាក់ថា ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ វិច្ឆិកា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឆ្លើយទៅលោក ម៉ៅ ធនិន ថា អ្នកសារព័ត៌មានមានសិទ្ធិពេញលេញ ក្នុងការចុះយកព័ត៌មានទូទាំងប្រទេស ដោយពុំចាំបាច់ជូនដំណឹង ឬសុំការអនុញ្ញាត ពីអាជ្ញាធរឡើយ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា «អភិបាលខេត្តមួយ (លោកម៉ៅ ធនិន) អ្នកកាសែតទៅណាត្រូវរាយការណ៍ ត្រូវជូនដំណឹងទៅអាជ្ញាធរ មិនមែនអ៊ីចឹងទេ។ មាត្រា ៤០ បាននិយាយពីសិទ្ធិដើរហើរបស់ពលរដ្ឋ គេទៅណាគេមានសិទ្ធិរបស់គេ គេមិនបាច់ជូនដំណឹងយើងទេ ចំពោះការរិតត្បិតពីសំណាក់លោក ម៉ៅធនិន អភិបាលខេត្តកំពតបើតាមប្រភពអ្នកសារព័ត៌មានក្នុងស្រុកបានឲដឹងថានៅខេត្តនានា គឺមិនដែរមានលោកអភិបាលខេត្តណារិតត្បិតអ្នកសារព័ត៌មានដូចលោក ម៉ៅ ធនិន ទេគឺតែងតែមានភាពសហការល្អ៕



No comments