សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បាននាំយកអំណោយរបស់លោកស្នងការខេត្តកណ្ដាលមកផ្ដល់ជូនក្រុមគ្រួសារលោកអនុសេនីយ៍ឯក មុត នាង នាយរងផ្នែកមានជំងឺដាច់សសៃឈាមក្នុងខួរក្បាល!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្ដាល៖ តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រួមទាំងមន្ត្រីការិយាល័យទាំងអស់នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួយឧបត្ថម្ភជាថវិកានិងសម្ភារៈមួយចំនួនលោកអនុសេនីយ៍ឯក មុត នាង នាយរងផ្នែកនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដែលមានជំងឺដាច់សសៃឈាមក្នុងខួរក្បាល បណ្តាលឲ្យបាត់បង់ការចងចាំ ភ្លេចភ្លាំង និងវង្វេងគួរឲ្យអាណិតអាសូរ។

គួរជម្រាបថា សម្ភារៈនិងថវិកាដែលបាននាំយកមកផ្ដល់ជូនក្រុមគ្រួសារលោក មុត នាង រួមមាន៖

-ថវិកាចំនួន ៣.២០០.០០០រៀល

-អង្ករ ០១បាវ

-មី ០១កេស

-ទឹកផ្លែឈើ ០១កេស

-ទឹកត្រចៀកកាំ ០១យួរ

ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដល់លោកអនុសេនីយ៍ឯក មុត នាង នាយរងផ្នែកនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិងក្រុមគ្រួសារ និងបានជូនពរលោក អនុសេនីយ៍ទោ មុត នាង នាយរងផ្នែក ឆាប់បាបជាសះស្បើយ មានសុខភាពល្អ ជួបតែសេចក្តីសុខ សុភមង្គល និងមានអាយុយឺនយូរ។

គួរជម្រាបផងដែរថាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់មន្ត្រីនគរបាលក្រោមឱវាទដែលមានជំងឺ មានជីវភាពខ្វះខាត ហើយតែងតែចាត់កម្លាំងឲ្យនាំយកអំណោយជាសម្ភារៈនិងចវិកាមួយចំនួនយកទៅផ្ដល់ជូនដើម្បីជួយសម្រួលដល់ការខ្វះខាត៕



No comments