សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងហ្គេមបាញ់ត្រីដុះស្លែរ ជាច្រើនកន្លែងស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ កំពង់តែលួចលាក់ បើកដំណើរការបានដោយគឃ្លើនសូមអាជ្ញាធរមូលដ្ឋានមានវិធានការចុះបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ ចេញផ្សាយថ្ងៃទី១៨.១១.២០២១ទីតាំងល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» ជាច្រើនកន្លែងស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅតែមានលួចលាក់បើកដំណើរការបានដោយគឃ្លើន ដោយគ្មានខ្លាចញញើតសមត្ថកិច្ចនមូលដ្ឋានបន្តិចសោះឡើយ។

ទីតាំងទី១- ចូលតាមមណ្ឌលបែកចែកផលនេសាទច្បារអំពៅ។

ទីតាំងទី២- ចូលតាមការិយាល័យរៀបចំដែនដី ក្នុងតំបន់ ច្រាំងបាក់ (ទីតាំងចាស់) ដោយមានការចុះបង្ក្រាបម្តងហើយក្រោមបញ្ជារលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៌មាន បានបញ្ជាក់ថា៖ ក្នុងទីតាំងហ្គេមបាញ់ត្រី នីមួយៗ ពោលពេញទៅដោយ ជនប្រើប្រាស់គ្រឿងញៀន ប្រមូលផ្ដុំគ្នា ចូលទៅលេង។

គួរបញ្ជាក់ដែរថា៖ ទីតាំងស្ថិតនៅមូលដ្ឋានខាងលើនេះ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ធ្លាប់បានចុះបង្ក្រាបរួចម្តងមកហើយ រហូតមកដល់ពេលនេះឃើញថាមានការលួចលាក់បើកដំណើរការយ៉ាងគឃ្លើន ជាថ្មីម្តងទៀត។

ប្រជាពលរដ្ឋ ស្នើសុំដល់លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ សូមចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះសាជាថ្មីម្តងទៀត ផងមេ៕

ជាពិសេសបងប្អូនប្រជាពលរដ្ឋសំណូមពរដល់លោក ចេង មុន្នីរ៉ា ខណ្ឌច្បារអំពៅជានិច្ចការបងប្អូនប្រជាពលរដ្ឋតែងតែឃើញលោកអភិបាលខណ្ឌតែងតែមានចំណាត់ ការយ៉ាងក្តៅរាល់បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋាន។ប្រជាពលរដ្ឋនឹងមហាជនសង្ឃឹកថាទីតាំងល្បែងសុី(ទូហ្គេមបាញ់ត្រី)លួចលាក់បើកដំណើរជាច្រើនកន្លែងក្នុងសង្កាត់ច្បារអំពៅ ២នេះនឹងបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ពីលោកអភិបាលខណ្ឌ។





No comments