សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី នៅលើផ្សារសូរិយាជាន់ទី៥ត្រូវបាន កម្លាំងគណៈឯកភាពរដ្ឋបាលខណ្ឌដូនពេញបង្ក្រាបនិងដកហូតទូហ្គេមមួយចំនួន យកទៅរក្សាទុក!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង០១និង ១៥នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចាត់ឲ្យ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ ដឹងនាំក្រុមការងារចុះបង្ក្រាបល្បែងសុីសងហ្គេមបាញ់ត្រី ខុសច្បាប់នៅផ្សារទំនើបសូរិយាជាន់ទី៥ ដកហូតទូហ្គេមបាញ់ត្រីចំនួន ០៥ទូ យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ។

តាមមន្ត្រីជំនាបានពិនិត្យជាក់ស្តែងឃើញថាមានប្រភេទទូហ្គេមតុក្កត្តា សរុបចំនួន ៣៧ទូ និង មានទូហ្គេមបាញ់ត្រីចំនួន ០៥ទូ ត្រូវបានយកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ។

ដោយឡែកទូហ្គេមតុក្កតាកំសាន្តចំនួន ៣២ទូ ផ្សេងទៀតដែលមិនពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងមិនត្រូវបានដកហូតនោះទេ គឺរក្សាទុកបន្តអាជីវកម្មដដែល ប៉ុន្តែបើបង្កប់ ល្បែងស៊ីសងនោះ អាជ្ញាធរនិងអនុវត្តវិធានការច្បាប់ដោយមិនលើកលែងឡើយ។

បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដូនពេញ គាំទ្រចំណាត់ការលោកអភិបាលខណ្ឌតែងតែយកចិត្តទុកដាក់និងមានចំណាតការចុះបង្ក្រាបល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ជានិច្ច!!ហើយក៏ជាខណ្ឌដែលសកម្មក្នុងការចុះបង្ក្រាបល្បែងស៊ីសងហើយជាខណ្ឌនាំមុខគេនិងជាគំរូសំរាប់ខណ្ឌដទៃទៀតដើម្បីអនុវត្តតាម។ដោយតាខ្មៅ!!!



No comments