សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អង្គភាពអ្នកសារព័ត៌មាន សូមគាំទ្រ ទាំងស្រុង អនុសាសន៍ របស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ផ្សាយចេញនៅថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២១

តាមច្បាប់របបអ្នកសារព័ត៌មាន យោងតាមខ្លឹមសារទាំងស្រុង របស់ថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់សិទ្ធិសេរីភាព អ្នកសារព័ត៌មាន វគ្គ១

អ្នកសារព័ត៌មាន មិនបំពានសិទ្ធិអ្នកដទៃ មិនបំភ្លៃការពិត ចុះផ្សាយរឿងពិត រិះគន់ក្នុងការស្ថាបនា ដោយមានការស្នើសុំ ពីប្រជាពលរដ្ឋ ជាជនរងគ្រោះ សម្តេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ថ្កើនរំលឹក ពីមន្ត្រីឱកាសនិយម រយ:ពេលកន្លងមក ដូចមានប្រសាសន៍ថា:.........


យោងតាមប្រសាសន៍ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលទើបឡើងកាន់តំណែងថ្មីៗ ដែលមានខ្លឹមសារ ទាំងស្រុងថា.........


អង្គភាព CHRTV online 

អង្គភាព រស្មីក្រុងតាខ្មៅ 

អង្គភាព កងមាស

អង្គភាព អាស៊ាន ដេលី

អង្គភាព រស្មីនាគមាស

អង្គភាព.សីហាផ្លាសញូស៍

អង្គភាព.និងអង្គភាពជាច្រើនទៀត

យើងខ្ញុំទាំងអស់គ្នា បន្ទាប់ពីបានស្តាប់ ប្រសាសន៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មានប្រសាសន៍ យើងខ្ញុំ បានយល់ឃើញថា កំពង់តែបំពានសិទ្ធិ នៃរបបអ្នកសារព័ត៌មាន

យើងខ្ញុំរៀនបានតិច ការយល់ដឹងពីច្បាប់ ក៏បានតិច បើនិយាយទៅមានការជ្រុលជ្រួស ក៏សូមអធ្យាស្រ័យ  តើតួនាទី ជាអភិបាលខេត្ត មានកាតព្វកិច្ច ប៉ុន្មានយ៉ាង ? ហេតុបានជាត្រូវ រាយការណ៍ទៅប្រធាន មន្ទីរជាមុន? ប្រសិនបើ មន្ទីរ ព័ត៌មាន នៅក្នុងខេត្ត មួយអសកម្ម ប្រកាន់បក្សពួកនិយម ប្រជាពលរដ្ឋ និងរងទឹកភ្នែក តើអ្នកណាជាអ្មកទទួលខុសត្រូវ ? ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលជា(អាយដល) របស់ប្រជាពលរដ្ឋ  ទូទាំងប្រទេស ពិតជាមានសមត្ថភាពខ្ពស់ ក្នុងការដោះស្រាយ រឿងវិវាទដីធ្លី ជាលក្ខណៈគ្រួសារ ដោះក្រៅប្រព័ន្ធតុលា ធ្វើអោយប្រជាពលរដ្ឋ គាំទ្រ យ៉ាងពេញទំហឹង តែមិនមានន័យថា ត្រូវដឹងគ្រប់រឿងនោះទេ 


ក្រុមការងារអ្នកសារព័ត៌មាន ដែលបានចុះ បញ្ជីនៅក្រសួងព័ត៌មាន

 ចុះបញ្ជីនៅ ក្រសួង ពាណិជ្ជកម្ម

ចុះបញ្ជីនៅក្រសួង ការងារ  

ត្រូវបានបង់ពន្ធ ជារៀងរាល់ខែ សូម្បីតែបង់យឺតក៏មិនបានផង តើក្រុមការងារអ្នកសារព័ត៌មាន ទាំងនេះ មានប្រាក់ខែដែលឬទេ?   តើហេតុអ្វី ក្រុមអ្នកសារព័ត៌មានទាំងនេះ នៅតែ បំពេញកាតព្វកិច្ច ដោយសារតែក្នុងដួងចិត្ត ចង់ចូលរួមចំណែក ជាមួយរដ្ឋាភិបាល ធ្វើការក្នុងការលះបង់ ចុះយកព័ត៌មានក្នុងការផ្សាព្វផ្សាយ គ្រាន់តែ ជាការរិះគន់ ក្នុងការស្ថាបនា តែប៉ុណ្ណោះ ការផ្សព្វផ្សាយព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង


ជាទូទៅ អ្នកសារព័ត៌មាន ពេលចុះផ្សាយរឿង ពិត ក៏ត្រូវក្លាយជាផ្ទាំងស៉ីបរបស់ មន្ត្រី ឱកាសនិយម  ស្ទើតែគ្រប់ទីកន្លែង ការប្រឈមមុខ គ្រប់សព្វបែបយ៉ាង របស់បងប្អូន អ្នកសារព័ត៌មាន  ដែលបានចុះបញ្ជី នៃក្រសួង ព័ត៌មាន មានរដ្ឋមន្ត្រីនៃក្រសួង ព័ត៌មាន ទទួលស្គាល់ និងប្រកប ដោយ វិជ្ជាជីវះ ក្រមសីលធម៌ សុជីវធម៌ ប្រកាន់ភ្ជាប់ ព័ត៌មានពិត រហ័ស អព្យាក្រឹត ដោយមានការទទួលខុសត្រូវខ្ពស់  ក្រុមការងារអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម និងយល់ច្បាស់ពីច្បាប់របបអ្នកសារព័ត៌មាន សូមអរគុណ៕



No comments