លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបាននាំយកគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣០០គ្រួសារ កំពុង ជួបបញ្ហាជីវភាពខ្វះខាត!!!
ភ្នំពេញ៖ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ចោមចៅទី១ ទី២ និងចោមចៅទី៣ នាំយកគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ចំនួន៣០០គ្រួសារ កំពុងជួបបញ្ហាជីវភាពខ្វះខាត នៅសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាបរិវេណវត្តកំពែង គ្រឿងឧបភោគបរិភោគ មាន៖ អង្ក មី ត្រីខ ទឹកត្រី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តាមរយៈឯកឧត្ដមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ដោយតាខ្មៅ!!!
No comments