សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីលួច!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនធ្វើសកម្មភាពលួចផ្លាកលេខរថយន្តនៅមុខគ្មានលេខ ផ្លូវជាតិលេខ១ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ ថ្ងៃទី ២២.១១.២០២១ ម៉ោង០៣និង៣០នាទី។

បើតាមការអោយដឹងពីជនរងគ្រោះឈ្មោះញឹក វី ភេទ ប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ៖

១ឈ្មោះដែក សារិទ្ធ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារ អំពៅ។

២.ឈ្មោះឯក ជីវ័ន្ត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះទុករថយន្តម៉ាក Toyota Hilux Revo ពណ៌ស ផ្លាកលេខ ភ្នំពេញ ២BP-៣៤៣៥ នៅចំណុចកើតហេតុ រួចចូលដេកក្នុងផ្ទះ ស្រាប់តែជនសង្ស័យឈ្មោះដែក សារិទ្ធ លួចផ្លាកលេខ (ភ្នំពេញ២BP-៣៤៣៥) ទាំងមុខ-ក្រោយគេចខ្លួន។ 

លុះដល់ម៉ោង១៦និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ឈ្មោះដែក សារិទ្ធ នៅភូមិយកបាត្រ សង្កាត់ ក្បាលកោះ ដកហូតបានផ្លាកលេខរថ យន្ត(ភ្នំពេញ ២BP-៣៤៣៥) និងផ្លាកលេខ១គូទៀត (ភ្នំពេញ ២BA-៦៩៧៥)។ រហូតដល់ម៉ោង១៧និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះឯក ជីវ័ន្ត (អ្នកទិញផ្លាកលេខរថយន្តពីជនសង្ស័យ) ដកហូតម៉ូតូ០១ គ្រឿង ម៉ាកHonda Scoopy ពណ៌ស គ្មានផ្លាកលេខ។ ឃាត់ខ្លួននៅភូមិយកបាត្រ សង្កាត់ក្បាលកោះ។

កន្លងមកជនសង្សយ័ឈ្មោះ ដែក សារិទ្ធ ធ្លាប់លួចផ្លាកលេខរថយន្ត០៥លើក។

ជនសង្ស័យឈ្មោះ ដែក សារិទ្ធ ធ្លាប់ជាប់ពន្ធនាគារព្រៃស០៣លើក ៖

លើកទី១ ៖ ក្នុងឆ្នាំ២០១៥ រយៈពេល ០៤ខែ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ។

-លើកទី២ ៖ ក្នុងឆ្នាំ២០១៧ រយៈពេល ០១ឆ្នាំ ពីបទ ៖ លួច ។

លើកទី៣ ៖ ក្នុងឆ្នាំ២០១៩ រយៈពេល ០២ឆ្នាំ ពីបទ ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ ០២នាក់ ៖វិជ្ជមានសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី!!ដោយតាខ្មៅ!!!





No comments