លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបងចាត់តាំង តំណាងប្រគល់ថវិកាសមាគមិត្តនគរបាលជាតិ កម្ពុជាជូន ក្រុមគ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាដែលទទួលមរណៈ!!!
ខេត្តបាត់ដំបង៖នៅថ្ងៃ អាទិត្យ ១០កេីត ខែកត្តិកឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ ២០២១ អនុវត្តតាមលក្ខន្តិកៈសមាគមមិត្តនគរបាលជាតិកម្ពុជា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគម មិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបានចាត់តាំង លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាតំណាងនាំយកថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជាប្រគល់ជូនដល់ក្រុមគ្រួសារសព លោក សុខ សុទ្ធា ជានិវត្តន៍ជននិងជាអតីតនាយរងការិយាល័យស្ថិតិនិងអត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលលោកបានទទួលមរ ណៈ ភាពកាលពីថ្ងៃទី ១៣ខែវិច្ឆិកាឆ្នាំ២០២១ក្នុងអាយុ៧០ឆ្នាំដោយរោគគារពាធហើយ ពិធីបុណ្យសពកំពុងប្រារព្វ ធ្វេីនៅគេហដ្ឋាននៃសពស្ថិតនៅភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០ ០០,០០០រៀល( ប្រាំមួយលានរៀល ) និងថវិការបស់លោកឧត្តមសេនីយ៍ទោស្នងការចំនួន១,០០០,០០០រៀល (មួយលានរៀល)បានប្រគល់ជូនក្រុមគ្រួសារសពដើម្បីបានចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យនេះ ៕
ដោយលោកភៅសុភ័ក្ត្រតាខ្មៅ០៣!!!
No comments