សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ជ ផ្តិតមេដៃស្នើសុំ ឯកឧត្តម អភិបាលខេត្តកណ្ដាល ជួយ អន្តរាគមន៍ ចំពោះ ក្រុមហ៊ុន ឃុន សៀ ដែលមិនទាន់មានដំណោះស្រាយ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ផ្សាយចេញ នៅថ្ងៃទី ១៤ខែវិច្ឆិកាឆ្នាំ២០២១

យោងឯកសារភ្ជាប់ ចុះថ្ងៃទី.១៦.ខែមិថុនាឆ្នាំ២០២១ សូមគោរពជូន ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល
កម្មវត្ថុ: សំណើសុំអន្តរាគមន៍ ក្នុងការដោះស្រាយ គោលនយោបាយ ជាមួយក្រុមហ៊ុន ឃុន សៀ អ៉ីម ផេត អិចផត លើការអភិវឌ្ឍ ទីតាំងដីកសិកម្ម បឹងត្នោត ទំហំសរុប ៨៣៥៩៩៣ម៉ែត្រ ការ៉េ ដែលជាដីឯកជន របស់រដ្ឋ មានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១០១១០២-១៤៦៣ ចុះថ្ងៃទី១៣-០១-២០១៦។យោង សជណ លេខ១០០៣ សជណ .ផក របស់ទីស្តីការគណៈរដ្ឋមន្ត្រី វិះថ្ងៃទី១៨ខែ៩ឆ្នាំ២០១៨។
លិខិតប្រគល់សិទ្ធិរបស់ប្រជាពលរដ្ឋចំនួន១៦គ្រួសារ ចុះថ្ងៃទី០១ខែមិថុនាឆ្នាំ២០២១ តាមកម្មវត្ថុ និងយោងខាងលើ ពួកយើងខ្ញុំតំណាង ឲ្យប្រជាពលរដ្ឋ សូមជម្រាបជូន ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មេត្តាទានជ្រាបថា: នៅថ្ងៃទី១៨ខែ៩ឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ សជណលេខ ១០០៣សជណ.ផក ចុះថ្ងៃទី ១៨ខែ៩ឆ្នាំ២០១៨ ដែលបានសម្រេចអោយ រដ្ឋបាលខេត្តកណ្ដាល និងភាគីក្រុមហ៊ុន ឃុន សៀ អ៉ីមផត អិចផត ធ្វើការសម្របសម្រួល និងដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលបានអាស្រ័យផល ដូចជាធ្វើការដាំដំណាំ លើទីតាំង ដីកសិកម្ម នឹងត្នោត ដែលបានចុះបញ្ជីវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជាទ្រព្យរបស់រដ្ឋបាលខេត្ត ដើម្បីអោយគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន លើទីតាំងដីកសិកម្ម នឹងត្នោតនេះ ដំណើរការ ទៅបានដោយរលូន និងទទួលជោគជ័យ តាមការគ្រោងទុក។

ប៉ុន្តែតាំងពីចេញ សជណ លេខ ១០០៣សជណ.ផក ចុះថ្ងៃទី ១៨-០៩-២០១៨ របស់ទីស្តីការ គណៈរដ្ឋមន្ត្រីមក ខាងភាគីក្រុមហ៊ុន ឃុនសៀ អ៉ីចផត អិចផត មិនដែលធ្វើការសម្របសម្រួល និងដោះស្រាយឲ្យប្រជាពលរដ្ឋ ដែលបានអាស្រ័យផល ដូចជាធ្វើការ ដាំដំណាំ លើទីតាំង ដីកសិកម្មបឹងត្នោត នោះទេ រហូតមកដល់ពេលនេះ ដែលជាហេតុ ធ្វើឲ្យពួកយើងខ្ញុំ ជាប្រជាពលរដ្ឋ រស់នៅ អាស្រ័យផល នៅចំនុចទីតាំងខាងលើ កើតទុក្ខមិនសុខចិត្ត ជាមួយក្រុមហ៊ុន ឃុន សៀ អ៉ីផត អិចផត ។

ក្រុមការងារអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីសំណាក់ ម្ចាស់ក្រុមហ៊ុន ឃុន សៀ បានទេ ដោយសារពុំមានលេខទូរស័ព្ទ

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត កណ្ដាល មេត្តាជួយអន្តរាគមន៍ និងដោះស្រាយដោយក្តីអនុគ្រោះ ។

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយ បំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕.ដោយតាខ្មៅ!!!










No comments