លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ តំណាងឲ្យលោក សុខ ពេញវុធ អភិបាលខណ្ឌដឹកនាំកម្លាំងបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យទាំង០៤ទីតាំងនិងដក់ហូតវត្ថុតាងមួយចំនួន!!
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦:០០នាទី ដល់ម៉ោង១៨:៣០នាទី ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អថាមានការដឹកសំភារៈដែលសង្ស័យប្រព្រឹត្តអំពើល្បែងស៊ីសងខុសច្បាប់ចំនួន០៤ ទីតាំងស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ភ្លាមៗលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចាត់តាំង លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យទាំង០៤ ទីតាំង ដែលសង្ស័យប្រព្រឹត្តល្បែងសុីសងខុសច្បាប់ដែលរាយការណ៍ពីប្រជាពលរដ្ឋល្អ។
ពេលចុះដល់ទីតាំងជាក់ស្តែងពិនិត្យឃើញថា មានអាជីវកម្មចំនួន៣ទីតាំងបម្រុងនឹងបេីក និងទីតាំងចំនួន០១ (បិទទ្វា)។
ជាលទ្ធផលក្រុមការងារបានធ្វើកំណត់ហេតុបិទទីតាំងដែលបម្រុងបើកលេងល្បែងស៊ីសងខុសច្បាប់ ដែលទីតាំងទី១ ស្ថិតនៅផ្ទះលេខ៥៣,៥៤ សង្កាត់ស្រះចកខណ្ឌដូនពេញដោយក្រុមការងារបានដកហូតកុំព្យូទ័រ២៧គ្រឿង និងម៉ូនីត័រចំនួន ២៧ ទូរទស្សន៍ចំនួន ។ ទីតាំងទី២ អប់រំណែនាំ(ព្រោះមិនមានសកម្មភាព) ទីតាំងទី៣ បិទទ្វា និងទីតាំងទី៤ ស្ថិតនៅផ្លូវលេខ ៨៦ សង្កាត់ស្រះចក ដកហូតបានទូរទស្សន៍ ០១ និងកុំព្យូទ័រចំនួន១១ គ្រឿង កៅអីចំនួន១៣ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ។
បងប្អូនប្រជាពលរដ្ឋសូមកោតសរសើរដល់ថ្នាក់ដឹកនាំក្នុងខណ្ឌដូនពេញក្រោមការដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញលោកតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាមូលដ្ឋានរបស់ខ្លួនជានិច្ចជាពិសេសប្រជាពលរដ្ឋរាយការណ៍ល្បែងស៊ីសងលោកតែងតែមានការចុះបង្ក្រាបទាន់ហេតុការដើម្បីចូលរួមទប់ស្កាត់រកបទល្មើសល្បែងស៊ីសងទាំងឡាយ ណាដែលខុសច្បាប់និងដើម្បីសុវត្ថិភាពជូនបងប្អូនប្រជាពរដ្ឋ។ដោយតាខ្មៅ!!!
No comments