លោកវរសេនីយ៍ទោ កែវ ដូល អធិការងដឹកនាំកម្លាំងចុះធ្វើការដើរល្បាតដើម្បីទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនឹងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត!!!
ខេត្តបន្ទាយមានជ័យ៖នាយប់ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត បានអោយកម្លាំងប្រចាំបញ្ជាដឹកនាំដោយ លោកវរសេនីយទោ កែវ ដុល អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះធ្វើការដើរល្បាតដើម្បីទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនឹងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែតបានអំពាវនាវដល់បងប្អូនប្រជាពរដ្ឋបើមានបទល្មើសគ្រប់ប្រភេទផ្ដល់ព័ត៌មានតាមរយៈទូរស័ព្ទលេខ☎️0977780164ដើម្បីឲ្យកងកម្លាំងចុះធ្វើការទប់ស្កាត់បានទាន់ពេល។ល។
ដោយ៖លោកចាន់ពុធ
No comments