លោក សុិន រតនា អភិបាលរងខណ្ឌ តំណាងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង នាំយកអំណោយចុះជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន ០៤គ្រួសារ!!!
ភ្នំពេញ៖នាព្រឹកថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១រដ្ឋបាលខណ្ឌបឹងកេងកង លោក សុិន រតនា អភិបាលរងខណ្ឌ តំណាងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន ០៤គ្រួសារ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ចំនួន ០២គ្រួសារ និងសង្កាត់ទួលស្វាយព្រៃទី២ ចំនួន ០២គ្រួសារ ។
អំណោយរួមមាន៖
១.អង្ករ ០១បាវ ទំងន់ ២៥គីឡូក្រាម
២.មី ០១កេស
៣.ម៉ាស់ ០២ប្រអប់
៤.ត្រីខ ០១យួរ
៥.ទឹកសុីអុីវ ១យួរ
៦.ស្ករ ០១គីឡូក្រាម
៧.ទឹកដោះគោខាប់ ០២កំប៉ុង
៨.តែ ០១កញ្ចប់
៩.ជែល ០២ដបនិងថវិកាចំនួន ៤០,០០០រៀល.
សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា" ៣កុំ ៣ការពារ" ។
No comments