សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងល្បែងស៊ីសង «ជល់មាន់ តាមអនឡាញ» ខុសច្បាប់មួយកន្លែងកំពុងតែប្រមូលផ្ដុំគ្នាលេងគគ្រឹកគគ្រេងបែរជាសមត្ថកិច្ចក្នុងមូលដ្ឋានមិនមានវិធានការចុះបង្ក្រាប-វគ្គ1A

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖ចេញផ្សាយនៅថ្ងៃទី២៤.១១.២០២១ ទីតាំងល្បែងស៊ីសងខុសច្បាប់ «ជល់មាន់តាមអនឡាញ»ដុះស្លែរដល់ធំមួយកន្លែង ស្ថិតនៅភូមិអង្គរបានទី៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម កំពុងតែប្រមែប្រមូលផ្តុំជនញៀនល្បែងគ្រប់មជ្ឈដ្ឋាន មកលេងល្បែងភ្នាល់ដាក់លុយយ៉ាងគគ្រឹកគគ្រេងបែរជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមិនមានវិធានការចុះបង្ក្រាប។

ប្រជាពលរដ្ឋនិងមហាជនដែលរស់នៅតំបន់នោះ បានសម្តែងនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទីតាំងបនល្បែងស៊ីសងខុសច្បាប់ខាងលើ ព្រោះក្នុងមួយថ្ងៃៗ ឃើញតែពលរដ្ឋរបស់ខ្លួន ចូលទៅលេងល្បែងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ មិនគិតធ្វើការងារ គិតតែពីជួបជុំគ្នាលេងល្បែង ។ ចំណែកឯម្ចាស់ផ្ទះវិញ កំពុងតែបើកបនល្បែងបង្វក់ដល់ពលរដ្ឋខ្មែរ ផ្តល់នូវទីកន្លែង ដល់ជនញៀនល្បែង ដោយគ្មានខ្លាចញញើតនឹងសមត្ថកិច្ចបន្តិចសោះឡើយ។

ប្រជាពលរដ្ឋ ជាច្រើនស្នើសុំលោក ជា ជួន អធិការនៃអធិការដ្ឋាននគរបាលស្រុកកងមាស សូមមេត្តាចាត់កម្លាំងមន្ត្រីក្រោមឪវាទចុះបង្ក្រាបទីតាំងខាងលើផងទាន៕ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជននិងដាក់ការសង្ស័យថា អាជ្ញាធរមូលដ្ឋានមានការបើកភ្លើងខៀវបង្កើតបទល្មើសក្នុងមូលដ្ឋាននិងអសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសង។

ប្រជាពលរដ្ឋនិងមហាជនកំពុងមានការព្រួយបារម្មណ៍ជាខ្លាំងចំពោះវត្តមានទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ កំពុងតែបង្កបង្កើននូវកំណើនប្រជាពលរដ្ឋក្រីក្រ និងបង្កើននូវភាពអសន្តិសុខក្នុងមូលដ្ឋាន (ពោលគឺ៖ ទីណាមានល្បែងស៊ីសង ទីនោះប្រាកដជាមាន ករណីលួចឆក់ប្លន់ កើតឡើងជាក់ជាមិនខាន)។

ពាក់ព័ន្ធនឹងបញ្ហាល្បែងស៊ីសងលើនៅក្នុងមូលដ្ឋានប្រជាពលរដ្ឋនិងមហាជន សំណូមពរដល់ លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស និងជាប្រធានគណៈបញ្ជាការឯកភាព បងប្អូនប្រជាពរដ្ឋតែងតែឃើញថាលោកអភិបាលស្រុកមួយរូបនេះតែងតែយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងក្នុងការចុះបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងទាំងឡាយ ណាដែលខុសច្បាប់នៅមូលដ្ឋាន។មិនឱ្យបងប្អូនប្រជាពលរដ្ឋរិះគន់និងដាក់ការសង្ស័យទៅលោកទេមានការឃុបឃិតគ្នាជាប្រព័ន្ធរឺបើកភ្លើងខៀវបង្កើតបទល្មើសនោះទេ។បងប្អូនប្រជាពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងដុះស្លែរមួយកន្លែងនេះនិងចុះបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ពីលោកអភិបាលស្រុក។ដោយលោកចាន់ថា!!

ទំនាក់ទំនងការិយាល័យនិពន្ធ៖ 0967117744/017279124




No comments