សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញអធិបតីភាពក្នុងពីធីរៀបចំសិក្ខាសាលាស្ដីពី «សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នារសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំសិក្ខាសាលាស្ដីពី «សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់សង្កាត់ខណ្ឌ »ក្រោមអធិបតីភាព​ លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល​ នៃគណៈអភិបាលខណ្ឌបឹងកេងកង។

ដោយមានការអញ្ជើញចូលរួមពី លោក~លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌបឹងកេងកង លោក~លោកស្រីអភិបាលរងខណ្ឌ មន្ទីរ អង្គភាព ជំនាញ អង្គការសប្បុរសជន ការិយាល័យចំណុះ~ជំនាញជុំវិញរដ្ឋបាលខណ្ឌនិង សង្កាត់ទាំង០៧ ។



No comments