សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ថាមែនៗបុរសជេីងខ្លាំងដែលជេរប្រមាថសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ចាប់ខ្លួនបុរសជើងខ្លាំងម្នាក់ ដែលជិះម៉ូតូអត់ពាក់មួក និងបញ្រ្ចាសទិស ថែមទាំងជេរប្រមាថ និងគំរាមកំហែង បម្រុងប្រើហិង្សាលើសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់ដែលជិះម៉ូតូអត់ពាក់មួកសុវត្តិភាព និងបញ្រ្ចាសទិស ហើយជេរប្រមាថ មើលងាយ និងបម្រុងប្រើអំពើហិង្សា មកលើសមត្ថកិច្ចកាលពីថ្ងៃទី២៥ វិច្ឆិកា ម្សិលមិញ ពេលនេះត្រូវបានសមត្ថកិច្ចនគរបាល ធ្វើការចាប់ខ្លួនហើយ នៅវេលាម៉ោង១៣និង០០នាទីថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ត្រង់ចំណុចស្ដុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ពេលជននេះកំពុងធ្វើដំណើរតាមដងផ្លូវ។

ក្រោយពីចាប់ខ្លួនរួច កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរូបនេះទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ដោយលោកចាន់ថា!!!


 

No comments