សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបាននាំអំណោយចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ទឹកភ្លៀងចំនួន១២៦គ្រួសារមានពីភូមិនៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃសៅរ៍៣កើតខែអស្សុជឆ្នាំឆ្លូវ ត្រីសក័ពុទ្ធសករាជ២៥៦៥ត្រូវនិងទី០៩ខែតុលាឆ្នាំ ២០២១នេះ.លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតរួមដំណើរលោក ខាត់ ធា នាយករងរដ្ឋបាលក្រុងប៉ោយប៉ែតលោកលោកស្រីមន្ត្រីសាលាក្រុងប៉ោយប៉ែត.លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតនិង.លោកវ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១..លោកសាន់ អែលម៉ាត់ ចៅសង្កាត់រងទី២លោកលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់បានអញ្ជើញចូលរួមផ្ដល់អំណោយមនុស្សធម៌របស់ក្រុមហ៊ុនប៉ោយប៉ែតភីភីអេសអុីហ្សិត ដល់បងប្អូនជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២ភូមិ១ភូមិក្បាលកោះមានចំនួន៤៧គ្រួសារ២ភូមិប៉ោយប៉ែតមានចំនួន៧៩គ្រួសារក្នុងសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ សរុបមាចំនួន១២៦គ្រួសារ


អំណោយក្នុងមួយគ្រួសាររួមមានដូចខាងក្រោម អង្ករ ២០ គីឡូក្រាមនិងគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ៖លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត.លោក ភោគ លនចៅសង្កាត់ប៉ោយប៉ែតនិងលោក វ៉ា ជឹមណារ៉េតចៅសង្កាត់រងទី១ក៏បានមានមតិផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នសូមរក្សាអនាម័យនិងរក្សាគន្លាតពិសេស ៣កុំនិង៣ការពារ។


ដោយ៖លោក ចាន់ ពុធ តាខ្មៅ០៥!!!!!




No comments