សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អាជីវករលក់ដូរក្នុងផ្សារសាមគ្គីចំនួន៣២តូបគាំទ្រចំពោះដំណោះស្រាយឈ្នះឈ្នះរបស់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពត៖ថ្ងៃសុក្រ ៣ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១អាជីវករលក់ដូរក្នុងផ្សារសាមគ្គីចំនួន៣២តូប និងឈ្មោះ លី ហួយបានពេញចិត្ត និងគាំទ្រចំពោះដំណោះស្រាយឈ្នះឈ្នះរបស់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។ 

ជម្លោះដ៏រ៉ាំរ៉ៃអស់រយៈពេល ៨ ឆ្នាំ រវាងអាជីវករចំនួន ៣២ តូប និងលោកស្រី លី ហួយ ត្រូវបានបញ្ចប់១០០% ក្រោមកិច្ចសម្របសម្រួលដ៏បុិនប្រសប់របស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។ 

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំឈ្មោះ ទុរេន ក្នុងសាលាខេត្តកំពត បានរៀបចំកិច្ចសម្រុះសម្រួលអាជីវករចំនួន ៣២ តូប និងឈ្មោះ លី ហួយ ក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។ដោយមានការចូលរួមពី៖

- លោកនាយករដ្ឋបាលសាលាខេត្តកំពត 

- លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត 

- ក្រុមការងារររដ្ឋបាលសាលាខេត្តកំពត

- ក្រុមការងាររដ្ឋបាលសាលាក្រុងកំពត 

- និងប្រធានផ្សារសាមគ្គីទីរួមខេត្តកំពត។ 

ភាគីទាំងសងខាងបានព្រមព្រៀងគ្នាទទួលយកតាមយុទ្ធសាស្រ្ត និងលក្ខខណ្ឌដែល ឯកឧត្តម ជាវ តាយ ដាក់ជូនដូចខាងក្រោម៖ 

១-អាជីវករផ្សារត្រីចំនួន៣២ តូបត្រូវប្រគល់ប្រាក់ចំនួន ៥,០០០(ប្រាំពាន់)ដុល្លារអាមេរិក ក្នុង ១តូប សរុបជាទឹកប្រាក់ទាំង៣២តូប ស្មើនឹង ១៦០,០០០(ដប់ប្រាំមួយម៉ឺន)ដុល្លារអាមេរិកឱ្យទៅឈ្មោះ លី ហួយ ហៅ លាងហួយ តាមរយៈរដ្ឋបាលសាលាក្រុងកំពត ដែលមានលោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត។ 

២-លោកស្រី លី ហួយ យល់ព្រមទទួលយកប្រាក់នេះ ព្រមទាំងដកពាក្យបណ្ដឹងរដ្ឋប្បវរណីពីតុលាការដោយគ្មានលក្ខខណ្ឌ ដើម្បីបញ្ចប់ទំនាស់នេះជាស្ថាពរ។ 

៣-លោកស្រី ជុំ សុគន្ធា អ្នកវិនិយោគផ្សារសាមគ្គីយល់ព្រមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២៥,០០(ពីរពាន់ប្រាំរយ) ដុល្លារអារមេរិក ដើម្បីជួសជុលដំបូលផ្សារត្រី ក្នុងករណីមានការខ្វះថវិកា ហើយរដ្ឋបាលសាលាខេត្តនិងជួយបន្ថែម។ 

៤- រដ្ឋបាលសាលាក្រុងកំពត ក៏បានធ្វើលិខិតបញ្ជាក់សិទ្ធិកាន់កាប់តូបទៅឱ្យអាជីវករលក់ដូរទាំង៣២តូបផងដែរ។ 

សូមបញ្ជាក់ថា៖ ករណីទំនាស់ខាងលើនេះ លោក លាង រឿនសុធីអភិបាល នៃគណៈអភិបាលក្រុងកំពត ក៏បានខិតខំព្យាយាមដោះស្រាយជាច្រើនលើកច្រើនសារមកហើយ ដោយឡែកគូភាគីទំនាស់ពុំព្រមទទួលយកការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដែលជាយុទ្ធសាស្ត្រឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ។ដោយ អ៊ុន ចាន់ថា




No comments