សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ស ថេត ស្នងការរាជធានីភ្នំពេញ សូមមេត្តាមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (មាន់ជល់អនឡាញនិងអាប៉ោង) ដល់ធំក្នុងក្លឹបបាល់ទះជាប់អគ្គិសនីកម្ពុជាវត្តភ្នំ មានViDEO!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ ចេញផ្សាយនៅថ្ងៃទី១០.១០.២០២១ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អ្នកសារព័ត៍មានថាទីតាំងល្បែង ស៊ីសងខុសច្បាប់(មាន់ជល់តាមប្រព័ន្ធអនឡាញ និងអាប៉ោង) ដល់ធំក្នុងក្លឹបបាល់ទះគ្មានយីហោ ស្ថិតនៅផ្លូវ៩៨ (នៅជាប់អគ្គិសនីកម្ពុជា) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបន្តប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងក្រោយពីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌចុះបង្ក្រាបម្ដងហើយនិងធ្វើកិច្ចសន្យាដោយមានការដឹកនាំដោយផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញដោយមានការចូលពីលោក ទៀង ច័ន្ទសារអធិការខណ្ឌផងដែរ។

ប្រជាពលរដ្ឋជាច្រើនកំពុងមានការងើយឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីទីតាំងល្បែងសុីសងនេះមានការចុះបង្ក្រាបម្ដងហើយនិងធ្វើកិច្ចសន្យាម្ដងទៀតហេតុអ្វីនៅតែអាចបើកបន្តលេងបានទៀតឬមានអ្វីបិទបាំងប្រជាពលរដ្ឋនិងមហាជនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែង បែរជា អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការចុះបង្ក្រាប។

ប្រជាពលរដ្ឋជាច្រើនសុំស្នើដល់៖ឯកឧត្តម ស ថេតអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសង (មាន់ជល់តាមអនឡាញ និងអាប៉ោង) ដល់ធំក្នុងក្លឹបបាល់ទះគ្មានយីហោ កំពុងតែប្រមូលផ្តុំបើកលេងយ៉ាងគគ្រឹកគគ្រេងនៅចំណុចក្រោយអគ្គិសនីកម្ពុជាវត្តភ្នំផងដើម្បីចូលរួមទប់ស្កាត់និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់នឹងការរីករាលដាលពីជំងឺកូវីដ19!!!!!ជៀសវាងមានការរិះគន់ពីមហាជនថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ឃុបខិតជាមួយបទល្មើសនិងអសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសង។

ជាពិសេសមហាជនក៏ដូចជាប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជានិច្ចការបងប្អូនប្រជាពលរដ្ឋឃើញថាឯកឧត្តមអភិបាលរាជធានីភ្នំពេញលោកតែងតែយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងចុះបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់។

ជាពិសេសការប្រមូលផ្ដុំគ្នាដោយមិនគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងគោរពតាមកាណែនាំរបស់ក្រសួងសុខាភិបាលកំពុងតែមានវិធានការទប់ស្កាត់និងការរីករាលដាលពីជំងឺកូវីដ19 ។

ប្រជាពលរដ្ឋសង្ឃឹមថាទីតាំង(មាន់ជល់តាមអនឡាញ និងអាប៉ោង)  ក្នុងក្លឹបបាល់ទះគ្មានយីហោមួយកន្លែងនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងឯកឧត្តមស្នងការរាជធានីភ្នំពេញនិងប្រើកណ្ដាប់ដៃដែកនិងចុះបង្ក្រាបបានជាក់ជាមិនខានមិនឱ្យបងប្អូនប្រជាពលរដ្ឋអស់សង្ឃឹមចំពោះលោកទេ។

ជុំវិញការចុះផ្សាយបទល្មើសល្បែងស៊ីសងខាងអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ!!

បើចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម👇👇👇👇





ការិយាល័យនិពន្ធទំនាក់ទំនងទូរស័ព្ទខាងក្រោម👇👇👇

👉0967117744/017279124




No comments