សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋអបអរសាទរចំណាត់ការលោក សុខ ពេញ អភិបាលខណ្ឌដូនពេញដែលមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសល្បែងស៊ីសង!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ក្រោយពីអ្នកសារព័ត៌មានបានចុះផ្សាយពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងនៅចំណុចខាងក្រោយអគ្គិសនីកម្ពុជានៅចំណុចវត្តភ្នំស្ថិតក្នុងតារាងបាល់ទះភ្លាមៗលោក សុខ ពេញវុធ អភិបាលខ័ណ្ឌភ្នំពេញនិងលោក ទៀង ច័ន្ទសារ អធិការខណ្ឌដឹកនាំប្រជុំនិងបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យជាក់ស្តែងទទួលបានជាលទ្ធផល!!!!

រដ្ឋបាលខ័ណ្ឌដូនពេញចេញកំណត់ហេតុស្តីពីការបិទទីតាំងតារាងបាល់ទះនិងក្លឹបស្នុកឃ័រ៖

យោង៖សេចក្តីណែនាំលេខ027/21សពនចុះថ្ងៃទី05.10.2021របស់រដ្ឋបាលរាជធានីភ្នំពេញប្រសាសន៍ដឹកនាំរបស់លោកអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញឆ្នាំ ពីពាន់ម្ភៃមួយ ខែតុលាថ្ងៃទី ដប់មួយ វេលាម៉ោង ប្រាំបួននិងសាមសិបនាទីក្រុមការងារចម្រុះខណ្ឌដូនពេញបានចុះដល់ទីតាំងតារាងបាលទះនិងក្លឹបស្នុកឃ័រចំណុចវត្តភ្នំ។

សមាសភាពចូលរួម៖

១.លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ

២.លោក ជួន ចិត្រ អធិការរងខណ្ឌ

៣.លោក ហ៊៊ុន ចុល មេបញ្ជាការរងខណ្ឌ

៤.លោក ជិន បូរី ពិតជាមានការិនីតិកម្មនិងវិវាទខណ្ឌ

៥.លោក ដី សាមិត្ត ប្រធានការិ.ង.ដ.អ.ប.ស.ខណ្ឌ

៦.លោក ហៅ សុីនិត ចៅសង្កាត់វត្តភ្នំ

៧.លោក អ៊ុទ សំអាត នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់វត្តភ្នំ


ពេលក្រុមការងារចុះដល់ទីតាំងជាក់ស្ដែងពិនិត្យឃើញថាម្ចាស់ទីតាំងមិនបានអនុវត្តតាមកំណត់ហេតុចុះថ្ងៃទី 16 /9 /2021 របស់រដ្ឋបាលខណ្ឌដូនពេញនោះទេក្រុមការងារសម្រេចដូចខាងក្រោម៖


1/បិទទីតាំងខាងលើនេះទាំងស្រុងដោយមិនអនុញ្ញាតឲ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទលេងកីឡាគ្រប់ប្រភេទដែលល្មើសនឹងសេចក្តីណែនាំលេខ027/21សពនចុះថ្ងៃទី05.10.2021របស់រដ្ឋបាលរាជធានីភ្នំពេញនិងសេចក្តីសម្រេចលេខ302/20 សសរ ចុះថ្ងៃទី 22.09.2021របស់រដ្ឋបាលរាជធានីភ្នំពេញ។


2/ក្នុងករណីម្ចាស់ទីតាំងនៅតែល្មើសមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារនោះទេម្ចាស់ទីតាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។


កំណត់ហេតុចប់នៅវេលាម៉ោង ដប់ និង សូន្យ នាទីនាថ្ងៃខែឆ្នាំដដែល៖

បានឃើញនិងឯកភាពប្រធានក្រុមការងារចម្រុះខណ្ឌដូនពេញ ហត្ថលេខា ប៊ុន សុភ័ក្រ ។

អ្នកធ្វើកំណត់ហេតុហត្ថលេខា ចាន់ តៃ វ៉ាន់

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩និង០០នាទី ក្រោយពីទទួលបានពត៍មានថានៅទីតាំងតារាងបាល់ក្រោយអគ្គិសនី អាគាលេខ៥ ភូមិ​៥សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានលេងល្បែង​ មាន់ជល់និងអាប៉ោង នោះ កម្លាំងខណ្ឌប៉ុស្តិ៍​ និងកម្លាំងគណៈបញ្ជាការឯកខណ្ឌ ដឹកនាំដោយលោក សុខ​ ពេញ​វុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោក​ទៀង ចន្ទ័សារ​ បានដឹកនាំកំលាំងចុះបង្ក្រាបទីតាំងនោះ ប៉ុន្តែ​ពុំឃើញមានការលេង និង​ សំភារៈសំរាប់លេងនៅទីតាំងនោះទេ។​


ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា៖ ប្រហែលជាម្ចាស់ទីតាំងដឹងខ្លួនមុន ទើបរើឥវ៉ាន់រត់គេចខ្លួនបាត់ស្រមោល។  

ដោយយោងតាមកំណត់ហេតុ របស់ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ និងត្រូវ បិទទាំងស្រុង ដោយមិនអនុញ្ញាតឲ្យមានការលេងស៊ីសង គ្រប់ប្រភេទ។

ប្រជាពលរដ្ឋ ជាច្រើន បានសម្តែងក្តីរីករាយ សាទរចំពោះចំណាត់ការរបស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងសង្ឃឹមយ៉ាងមុតមាំថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ នឹងមិនមានវត្តមាន ជាថ្មី ទៀតឡើយ៕







No comments