សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អ្នកសារព័ត៌មានសូមឆ្លើយតបក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការនគរបាលខេត្តកំពង់ចាម បំភ្លឺព័ត៌មានគ្មានការពិត បំភ្លឺបែបមន្ត្រីគ្រាប់ល្ពៅ ភូតកុហកថ្នាក់ដឹកនាំ ទំលាក់កំហុសឲ្យអ្នកដទៃ_វគ្គ៣

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការនគរបាលខេត្តកំពង់ចាម បំភ្លឺព័ត៌មានគ្មានការពិត បំភ្លឺបែបមន្ត្រីគ្រាប់ល្ពៅ ភូតកុហកថ្នាក់ដឹកនាំ ទំលាក់កំហុសឲ្យអ្នកដទៃ_វគ្គ៣


ផ្សាយចេញនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១

កំពង់ចាម៖ បន្ទាប់ពីមានបណ្តាញ សារព័ត៌មាន «កងមាស» ចុះផ្សាយអំពីទីតាំងបនល្បែងស៊ីសងដុះស្លែ មួយកន្លែងក្នុងស្រុកបាធាយ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ដែលមានចំណងជើងថា៖ «ពិតជាខ្លាំងមែន.! ទីតាំងល្បែងស៊ីសងខុសច្បាប់ ដែលមានខ្សែអ្នកធំ នៅពីក្រោយ នៅតែបើកលេងបានយ៉ាងរលូន ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានប៉ះពាល់ឡើយ_វគ្គ២» ស្ថិត​នៅភូមិផ្អាវ​ ឃុំផ្អាវ​ ស្រុកបាធាយ​ ខេត្ត​កំពង់ចាម​ ដែលមានម្ចាស់ទីតាំងឈ្មោះ ចូច នៅតែបើកដំណើរការបានយ៉ាងរលូន ដោយសារតែសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានប៉ះពាល់ ព្រោះមានខ្សែធំ។

ភ្លាមៗនោះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោក ឯម កុសល បានចាត់ឲ្យកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ, កំលាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្អាវ ដឹកនាំដោយលោក សំ​ ណាល់ អធិការនគរបាលស្រុកបាធាយ និងអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវស៊ើបអង្កេត ដល់ទីតាំងខាងលើផ្ទាល់ ជាលទ្ធផល៖ នៅពេលដែលកម្លាំងជំនាញចុះដល់ ពិនិត្យឃើញថា ពុំមានសកម្មភាពលួចលេងល្បែងស៊ីសងជល់មាន់​ ឡាយ​តាមប្រព័ន្ធអនឡាញ​ និងអាប៉ោង​ ដូចការចុះផ្សាយរបស់សារព័ត៌មាននោះឡើយ។


លោកចាងហ្វាងគេហទំព័រ «កងមាស» សូមឆ្លើយតបទៅ នឹង សេចក្តីបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តកំពង់ចាម អង្គភាពសារព័ត៌មានយើងសុំធ្វើការរិះគន់ចំៗ ដើម្បីស្ថាបនា ថា៖ «ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងនគរបាលខេត្តកំពង់ចាម បំភ្លឺព័ត៌មានគ្មានការពិត បំភ្លឺបែបមន្ត្រីគ្រាប់ល្ពៅស្ងោរទី១ ភូតកុហកថ្នាក់ដឹកនាំ ទំលាក់កំហុសឲ្យអ្នកដទៃ» ម្យ៉ាងវិញទៀតការបំភ្លឺព័ត៌មានរបស់ក្រុមការងារ និងប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តកំពង់ចាម កំពុងបង្ហាញពីភាពខ្វះខាតក្នុងការស្រាវជ្រាវ និងខ្វះការស្វែងយល់អំពីព័ត៌មានពិត ឬ ព័ត៌មានមិនពិត!! ហើយកាលបំភ្លឺបែបនេះកំពុងតែផ្តល់ភាពកក់ក្តៅដល់ជនល្មើស ដែលបានប្រព្រឹត្តអំពើល្មើសច្បាប់ (ប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ និងល្មើសបំរាម របស់រាជរដ្ឋាភិបាលកម្ពុជា) ដែលជាអំពើល្មើសមិនអាចលើកលែងឲ្យបាន។

ទាក់ទិនទៅនឹងករណី បនល្បែងស៊ីសងដុះស្លែ នៅក្នុងផ្ទះលោក ចូច កំពុងតែធ្វើព្យុះភ្លៀង និងគំរាមកំហែងដ៏សន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ ខាងសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាចាត់មន្ត្រីជំនាញ មកសហការជាមួយអង្គភាពសារព័ត៌មាន ដើម្បីបង្ហាញពីភស្តុតាងពិត និងឈានទៅដល់ការចាប់ជនល្មើសឈ្មោះ ជឺ ប៊ុនថន (ហៅ ចូច) និងបក្សពួកយកទៅផ្តន្ទាទោសតាមច្បាប់។

សូមស្នើសុំដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាជួយត្រួតពិនិត្យមើល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តកំពង់ចាម ដោយក្តីអនុគ្រោះ៕


ក្រុមការងារសារព័ត៌មានយើង រងចាំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការ និងស្វាគមន៍ជានិច្ចចំពោះម្ចាស់ផ្ទះឈ្មោះ ជឺ ប៊ុនថន (ហៅ ចូច) ដែលបានដាក់ពាក្យបណ្តឹង អង្គភាពសារព័ត៌មាន «កងមាស» ទៅអធិការដ្ឋាននគរបាលស្រុកបាធាយ នៃស្នងការនគរបាលខេត្តកំពង់ចាម៕ សូមអរគុណ!


ទំនាក់ទំនងការិយាល័យនិពន្ធ៖

☎️096 711 7744

☎️017 27 91 24



No comments