សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្ដីប្រពន្ធ០២នាក់ជាមេខ្យល់ត្រូវបានកម្លាំងជំនាញនគរបាលស្រុកថ្មគោលឃាត់ខ្លួនពាក់ព័ន្ធករណីនាំពលរដ្ឋពលករឆ្លងដែន១០នាក់ដោយខុសច្បាប់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖នៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២១នេះដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៍ដូចជាការចង្អុលបង្ហាញពីលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិងការងារយេនឌ័រនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការបញ្ជាផ្ទាល់ពីលោកវីរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ,លោកស្រីអនុសេនីយ៍ឯក ផៃ ចាន់សុដាវី អធិការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រនៃអធិការរដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយផ្នែកនគរបាលយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌  បានចុះធ្វើបច្ចុប្បន្នភាពតាមផ្ទះសំណាក់ក្នុងភូមិសាស្ត្រស្រុកថ្មគោល ដើម្បីត្រួតពិនិត្យស្រាវជ្រាវរកប្រជាពលករ មកស្នាក់នៅក្នុងគោលបំណងធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់ ។

នៅវេលាម៉ោង០៦នឹង៣០នាទី នៅចំណុចក្នុងផ្ទះសំណាក់យីហោហេងៗស្ថិតក្នុងក្រុមទី០៦ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល កំលាំងជំនាញ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន ចុះត្រួតពិនិត្យ និងបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ៈ

០១.ឈ្មោះ តា ញ៉េន ហៅ ភាព ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិតាគ្រាប់ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង

០២.ឈ្មោះ ហាន ស្រីណុច ភេទស្រីអាយុ៣១ឆ្នាំ រស់នៅភូមិតាគ្រាប់ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង(ប្តីប្រពន្ធ) ពាក់ព័ន្ធក្នុងករណីការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន និងសង្រ្គោះបាន ប្រជាពលរដ្ឋរងគ្រោះចំនួន១០នាក់ៈ

០១.ឈ្មោះ សាត ចិត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

០២.ឈ្មោះ ហាន ណេតភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង

០៣.ឈ្មោះ វ័រ ជីវ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិរៀង ខេត្តព្រៃវែង 

០៤.ឈ្មោះ ស វិធានភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង 

០៥.ឈ្មោះ ស វិច្ឆ័យភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិវាល  ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង

០៦.ឈ្មោះ អ៉ីម មឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង

០៧.ឈ្មោះ សុខ ហៃ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិវាល ឃុំកញ្ចំស្រុកពារាំង ខេត្តព្រៃវែង

០៨.ឈ្មោះស៊ូ សារឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាក្រៀមឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង

០៩.ឈ្មោះ ញ៉ សុខុម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាគ្រាប ឃុំព្នៅទី១  ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង 

១០.ឈ្មោះ ជួប កុយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ចំពោះជនសង្ស័យនិងជនរងគ្រោះ ជំនាញស្រុក បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ។

ដោយលោកចាន់ពុធ







No comments