សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងចុះជួយពន្លត់អគ្គីភ័យឆេះកាសរ៉ាស់សាំងនៅមុខផ្សារអូរអំបិលក្រុងសេរីសោភ័ណ្ឌ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖មានអគ្គីភ័យមួយបានឆាបឆេះការាស់សាំងនៅ ខាងមុខផ្សារសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីព្រឹកនៅវេលាម៉ោង០៧នឹង៣៥នាទី នាថ្ងៃទី២៩ ខែតុលា ២០២១ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន។

ភ្លាមៗនោះ ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមេបញ្ជាការសឹករងខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងនិងយករថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ពន្លត់ទាន់ពេល។

ក្នុងហេតុការណ៍នេះ បានបណ្តាលមកពីឆ្លងចរន្តអគ្កីសនី ម៉ូទ័របូមប្រេងផ្ទេរពីរថយន្តទៅស៊ីតែនស្តុករបស់ស្ថានីយ៍ ទើបបង្ករឲ្យមានការឆាបឆេះរថយន្ត២គ្រឿង គឺរថយន្តដឹកប្រេង១គ្រឿង រថយន្តធុនតូចសម្រាប់ជិះលក្ខណ:គ្រួសារ ១គ្រឿង បុរសម្ចាស់ផ្ទះ១នាក់រងរបួស ពេលនេះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ សមត្ថកិច្ចប្រើ ប្រាស់អស់ទឹក៣រថយន្តទើបភ្លើងរលត់ទៅវិញទាំងស្រុង៕

ដោយ៖លោកចាន់ពុធ



No comments