កម្លាំងជំនាញការិយាល័លខេត្តបន្ទាយមានជ័យចុះអប់រំផ្សព្វ ផ្សាយស្តីពីជំនាញបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ដល់បុគ្គលិកតាមរោងចក្រ!!!
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានចាត់តាំងកម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១ នេះចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះអប់រំផ្សព្វផ្សាយជំនាញ ពន្លត់អគ្គីភ័យដល់បុគ្គលិករោងចក្រហាយតិច នៅតំបន់សេដ្ឋកិច្ចពិសេស អូរនាង ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី វឹក វើន នាយរងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ បានឲ្យដឹងថា គោលបំណងធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង និងជំនាញសំខាន់ៗ ចំនួនពីរគឺ
១/-វិធីប្រើប្រាស់ ថែរក្សា បំពង់ពន្លត់អគ្គិភ័យ
២/-ការជម្លៀសជនរងគ្រោះចេញពីកន្លែងកើតហេតុ។ ពិធីនេះមានអ្នកចូលរួមចំនួន៣៨០ នាក់ / ស្រី២០០ នាក់ ។
លោកវរសេនីយ៍ឯង ពិន សេរី នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ បានថ្លែងថា ការធ្វើបទបង្ហាញបណ្តុះបណ្តាលជំនាញពន្លត់អគ្គិភ័យ ដល់តាមបណ្តា រោងចក្រ សហគ្រាស ក្រុមហ៊ុន និងពលរដ្ឋតាមមូលដ្ឋាន គឺជារឿងសំខាន់បំផុត ប្រយោជន៍គឺធ្វើឲ្យពលរដ្ឋទាំងអស់មានជាម្ចាស់ការ ក្នុងគ្រាមានអាសន្ន អាចចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងការជម្លៀសជនរងគ្រោះចេញពីកន្លែងគ្រោះថ្នាក់ទៅកន្លែងមានសុវត្ថិភាព៕
ដោយ៖លោកចាន់ពុធ
No comments