ល្បែងស៊ីសងរីកដូចផ្សិតក្នុងស្រុកបាទីក្រោមការដឹកនាំរបស់លោក ឆាយ កែវមុន្នី អធិការស្រុកតើលោកស្នងការខេត្តតាកែវយល់ឃើញយ៉ាងណាដែរ!!!!
ខេត្តតាកែវ៖ផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបាទីមានការិះគន់និងត្អូញត្អែលជាខ្លាំងចំពោះល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង «សង្វៀន មាន់ជល់» «មាន់ជល់ ហាយឡាយ» ស្ថិតនៅឃុំត្បែង និងឃុំត្រពត់សរឃុំក្រាំងធ្នង់និង ឃុំត្រពាំងសាប ក្នុងដែនដីស្រុកបាទី ខេត្តតាកែវ ដោយមានលោក ឆាយ កែវមុន្នី ជាអធិការនគរបាលស្រុក ហាក់បីដូចជាមិនយកចិត្តទុកដាក់នឹងការបង្ក្រាបល្បែងស៊ីសងសោះដូចជាបណ្តែតបណ្តោយ ឱ្យក្រុមអ្នកញៀនល្បែងទាំងនោះបើកដំណើរការបានយ៉ាងអាណាធិបតេយ្យ រីករាលដាលដូចផ្សិត និងបានប្រើហិង្សា ដល់អ្នកសារព័ត៌មាន ឲ្យរបួសធ្ងន់ធ្ងរ ចំណែកឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន សម្ងំស្ងៀម មិនដែរឃើញបង្ក្រាបបានមួយករណីសោះឡើយឬមិនហ៊ានបង្ក្រាបទីតាំងល្បែងទាំងនោះព្រោះថាជាឆ្នាំងបាយរបស់ខ្លួនមែនដែររឺទេ។
តាមប្រភពព័ត៌មាន ជាក់ស្ដែង នៅថ្ងៃទី១៦ ខែតុលា បានឲ្យដឹងថា៖ «ទីតាំងបនល្បែងស៊ីសងខុសច្បាប់ សង្វៀនមាន់ជល់ ស្ថិតនៅឃុំត្បែង ស្រុកបាទី កំពុងតែបើកទទួលជនញៀនល្បែងឲ្យមកលេង ល្បែងភ្នាល់ដាក់លុយ ថែមទាំងវាយអ្នកសារព័ត៌មាន ដោយដំបង រង់របួសធ្ងន់ធ្ងរ»។
ចំណែកឯលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ប្រើទូរស័ព្ទតែខលរាយការណ៍ផ្តល់ព័ត៌មានមិនដែលលើក ហាក់បីដូចជាមិនយកចិត្តទុកដាក់ជាមួយការងារសន្តិសុខក្នុងមូលដ្ឋានសោះឡើយ។ នេះជាហេតុនាំឲ្យកើតមានឡើងនៅ បទល្មើសជាហូរហែ។
មហាជនជាច្រើន បានសម្តែងការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមាន ទីតាំងបនល្បែង ខុសច្បាប់ ទាំងអស់នេះ ដែលបន្តបើកទទួលជនញៀនល្បែង មកពពាក់ពពូនគ្នា លេងល្បែងភ្នាល់ ដោយរលូន ខណៈដែលល្បែងស៊ីសងខុសច្បាប់ ទាំងអស់នេះ គឺជាដើមចមនៃការបង្កបង្កើត នៃបទល្មើស ជាពិសេស អំពើហិង្សា លួច ប្លន់ កាប់សម្លាប់ ព្រាត់ប្រាសប្ដីប្រពន្ធកូន គឺកើតចេញពីល្បែង។
រីឯទីតាំងល្បែងស៊ីសង «មាន់ជល់ ហាយឡាយ» ស្ថិតនៅឃុំពត់សរ ស្រុកបាទី ក្រុមការងារសារព័ត៌មានយើង បានខលរាយការណ៍ដល់លោក ម៉ែន វណ្ណា នាយប៉ុស្តិ៍នគរបាលឃុំពត់សរ ប៉ុន្តែហាក់ដូចជានៅ បណ្តោយឲ្យបើកដំណើរការដោយរលូនទៅវិញ។
ទាក់ទិនទៅនិង បទល្មើសស៊ីសង រីកដូចផ្សិតទាំងអស់នេះ ប្រហែលជាលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី មានអ្វីពាក់ព័ន្ធហើយមើលទៅ! បែរជាមិនហ៊ានចុះបង្រ្កាបទាល់តែសោះ!!!!
ប្រជាពលរដ្ឋនិងមហាជនជាច្រើន កំពុងតែរិះគន់ចំៗចំពោះលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីគ្មានសមត្ថភាពហ៊ានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ទាំងអស់នេះខ្លាចបែកឆ្នាំងបាយលេងហូប៕
ប្រជាពលរដ្ឋ និងមហាជនក៏ដូចអ្នកសារព័ត៌មាន ជាច្រើន ស្នើសុំដល់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយដុះក្អែលឲ្យលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ផងកុំអោយដេកស្ពឹក បិតភ្នែកយូរពេកមិនល្អទេគួរតែមានវិធានការចុះបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបើអសមត្ថភាពទេកុំនៅបន្តទៀតទុកឱ្យបុគ្គលផ្សេងដែលមានសមត្ថភាពដឹកនាំបន្តម្តង។
ជាពិសេសប្រជាពលរដ្ឋ និងមហាជនក៏ដូចអ្នកសារព័ត៌មានស្នើសុំដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តា ជួយអន្តរាគមន៍ករណីអំពើហិង្សាលើអ្នកសារព័ត៌មាន ដោយក្តីអនុគ្រោះ៕
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕
ការិយានិពន្ធទំនាក់ទំនងតាមរយៈលេខទូរសព្ទ👇👇👇
☎️096 711 7744
☎️017 279 124
No comments