ល្បែងសុីសងឆ្នោតឡូតូ យីហោ 8888 កំពុងតែប្រើអាជ្ញាប័ណ្ណ របស់ខ្លួន ដើរពង្រាយកូនកញ្ជ្រោង តាមបណ្តាលស្រុកភូមិ ថែមទាំងការពារល្បែងស៊ីសង «ជល់មាន់ តាមអនឡាញ» ទៀតផង!!!!
ខេត្តកណ្តាល៖ផ្សាយចេញនៅថ្ងៃទី១៦.១០.២០២១ទីតាំងល្បែងស៊ីសង ខុសច្បាប់ «ជល់មាន់តាមអនឡាញ» មួយកន្លែងក្នុងភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល កំពុងតែបើកដំណើរការដោយរលូន ព្រោះអាងមានឆ្នោតឡូតូ យីហោ 8888 នៅពីក្រោយ ដោយបញ្ជាក់ថាមានអាជ្ញាប័ណ្ណត្រឹមត្រូវ នេះបើយោងតាមក្រុមការងាររបស់ក្រុមហ៊ុនឆ្នោតឡូតូ យីហោ 8888 បានបញ្ជាក់ប្រាប់សារព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ។
បើតាមការបញ្ជាក់ពីម្ចាស់ទីតាំង ហាងកាហ្វេ បានឲ្យដឹងថា៖ គាត់បើកល្បែង «ជល់មាន់តាមអនឡាញ» គឺមានការដឹងលឺពីលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកស្តីបានអនុញ្ញាតឲ្យបើកដំណើរការ។
ម្ចាស់ទីតាំងហាងការហ្វេបានបញ្ជាក់ទៀតថា៖ រូបគាត់បានបើកលេងល្បែងសុីសង(មាន់ជល់អនឡាញ)កន្លែងនេះដោយមានការទទួលខុសត្រូវដោយក្រុមហ៊ុនឆ្នោតឡូតូ យីហោ8888 (ពោលគឺ៖ ក្រុមហ៊ុនឆ្នោតឡូតូ 8888 ជាអ្នកទទួលខុសត្រូវ រាល់បញ្ហា)។
ចំពោះឆ្នោតឡូតូ ដែលមានយីហោ 8888 កំពុងតែប្រើអាជ្ញាប័ណ្ណរបស់ខ្លួន ដើរពង្រាយកូនកញ្ជ្រោង តាមបណ្តាលស្រុកភូមិ និងចេញលទ្ធផលឆ្នោតដោយអនាធិបតេយ្យ ខុសពីគោលការណ៍ច្បាប់ របស់ក្រសួងដែលបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មឆ្នោតឡូតូ ២ខ្ទង់ ៣ខ្ទង់ ៤ខ្ទង់ ៥ខ្ទង់ ៦ខ្ទង់ និង៧ខ្ទង់ ដោយឲ្យចេញលទ្ធផល ៧ថ្ងៃក្នុងមួយសប្តាហ៍ (២ដងក្នុងមួយថ្ងៃ) ។ តែផ្ទុយទៅវិញ ឆ្នោតឡូតូ យីហោ 8888 បានចេញលទ្ធផល ៣នាទីម្ដងៗ បំពានលើគោលការណ៍ច្បាប់អនុញ្ញាត។
មិនតែប៉ុណ្ណោះ ក្រុមការងារឆ្នោតឡូតូ យីហោ 8888 បានប្រើឈ្មោះ ឡូតូ 8888 ក្នុងគោលបំណងការពារល្បែងស៊ីសង «មាន់ជល់តាមប្រព័ន្ធអនឡាញ» ដោយមិនចង់ឲ្យមានអ្នកណាមកប៉ះពាល់ឡើយ។
ពាក់ព័ន្ធទៅនិងក្រុមហ៊ុន ឆ្នោតឡូតូ យីហោ 8888 បានពង្រាយកូនកញ្ជ្រោង តាមបណ្តាលស្រុកភូមិ និងការពារមាន់ជល់តាមប្រព័ន្ធអនឡាញ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីប្រធានក្រុមហ៊ុនបានទេព្រោះគ្មានលេខទំនាក់ទំនង។
រីឯលោក នាយប៉ុស្តិ៍នគរបាលឃុំព្រែកស្តី បានប្រាប់សារព័ត៌មាន តាមរយៈខលទូរស័ព្ទ និងតាមបណ្តាញទំនាក់ទំនង Whatsapp នៅថ្ងៃទី១៦ ខែតុលានេះ ថា៖ «រឿងបើក មាន់ជល់ ហាយឡាយ គាត់មិនបានដឹងទេ គាត់មិនអនុញ្ញាតឲ្យបើកនោះទេ»។
លោកនាយប៉ុស្តិ៍បញ្ជាក់ទៀតថា៖ ម្ចាស់ទីតាំងកាហ្វេ និយាយមួលបង្កាច់ឈ្មោះរបស់គាត់ ជាហេតុនាំឲ្យមានការយោលច្រឡំ។
ចំពោះទីតាំងល្បែងស៊ីសង ខាងលើនេះ លោក នាយប៉ុស្តិ៍បានបញ្ជាក់ឲ្យដឹងថា៖ ថ្ងៃស្អែកនិងហៅម្ចាស់ទីតាំងមកចាត់វិធានការតាមច្បាប់។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងរង់ចាំការបំភ្លឺពីប្រធានក្រុមហ៊ុនឆ្នោតឡូតូ យីហោ 8888 រៀងរាល់ម៉ោងធ្វើការ៕
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️096 711 7744
☎️017 279 124
No comments