សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងផលិត និងកែឆ្នៃផលិតផលរបស់ខ្មែរពិតៗ ក្នុងគោលបំណងលើកទឹកចិត្តដល់ក្រុមហ៊ុន វេហាស៏ ជូស៏ ឯ.ក

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ ៕

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារចុះផ្ទាល់ដល់ទីតាំងផលិត និងកែឆ្នៃផលិតផលរបស់ខ្មែរពិតៗ ក្នុងគោលបំណងលើកទឹកចិត្តដល់ក្រុមហ៊ុន វេហាស៏ ជូស៏ ឯ.ក ធ្វើសកម្មភាពកែឆ្នៃផ្លែឈើស្រស់ជាតំណាប់ និងផ្លែឈើកំប៉ុង ដែលជាស្នាដៃរបស់កូនខ្មែរ និងស្វែងយល់បន្ថែមពីបញ្ហាប្រឈមនានា ពិសេសយន្តការគាំពារបើកផ្លូវពង្រីកទីផ្សារលក់បន្ថែមទៀត។ 

ពោលគឺ ជម្រុញទំហំផលិតកម្មកែឆ្នៃផលិតផលកសិកម្មរបស់ប្រជាកសិករខ្មែរ ពិសេសប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យឱ្យកាន់តែមានសក្តានុពលបន្ថែមមួយកម្រិតទៀត។ 

ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត៖ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតផ្ទាល់ មានសុទិដ្ឋិនិយមចំពោះវត្តមានរបស់ក្រុមហ៊ុន វេហាស៏ ជូស៏ ឯ.ក កែឆ្នៃផ្លែឈើស្រស់ជាតំណាប់ និងផ្លែឈើកំប៉ុង ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរមួយក្រុម មានវត្តមានដំបូងបំផុតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងយន្តការគាំទ្រ និងលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករកម្ពុជា ពិសេសស្របពេលដែលផលិតផលកសិកម្ម លើដំណាំផ្លែមៀន និងផ្លែតាង៉ែន ហៅ មៀនប៉ៃលិនរបស់ប្រជាកសិករ នៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ក្នុងមានចិត្តគាំទ្រ​ផលិតផលក្នុងស្រុក ដែលបច្ចុប្បន្នកំពុងជួបនឹងបញ្ហាទីផ្សារក្នុងការលក់ដូរ ជាពិសេស​ការនាំចេញទៅប្រទេសថៃ។ 

ឆ្លៀតក្នុងឱកាសនេះ៖ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយគាំទ្រផលិតផលដែលជាស្នាដៃរបស់កូនខ្មែរក្នុងកិច្ចខិតខំកែឆ្នៃផលិតយកគុណភាពជាចម្បង ជាជាងគាំទ្រផលិតផលនាំចូល ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករបស់ប្រទេសយើងឱ្យកាន់តែមានទឹកចិត្តខិតខំបន្ថែមទៀត។ 

ជាពិសេសគឺបានលើកស្ទួយដល់វិស័យកសិកម្មក្នុងស្រុក ហើយសូមប្រជាពលរដ្ឋកុំយល់ច្រឡំថាផលិតផលទាំងអស់នេះជារបស់នាំចូល ព្រោះបច្ចុប្បន្ននេះ កូនខ្មែរអាចធ្វើបានមិនចាញ់បរទេសឡើយ ពិសេសគឺស្តង់ដារគុណភាពអនុលោមតាមបច្ចេកទេសត្រឹមត្រូវច្បាស់លាស់ និងមានអនាម័យខ្ពស់។ 

សូមជម្រាបជូនថា៖ ក្រុមហ៊ុន វេហាស៏ ជូស៏ ឯ.ក មានទីតាំងស្ថិតនៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការកែឆ្នៃផ្លែឈើស្រស់ជាតំណាប់ និងផ្លែឈើកំប៉ុង រួមមាន៖ ផ្លែមៀនកំប៉ុង, តំណាប់មៀន, តំណាប់ម្នាស់, តំណាប់ស្រកានាគ និងតំណាប់ស្វាយជាដើម ដោយបានចែកចាយលក់នៅលើទីផ្សារចំនួន ៥ខេត្តរួចហើយនាពេលបច្ចុប្បន្ននេះ។ 

ដោយ៖លោកចាន់ពុធ



No comments