Breaking News

ប្រជាពលរដ្ឋអប់អសាទរចំណាត់ការលោកអភិបាលស្រុកល្វាឯមនិងអភិបាលស្រុកខ្សាច់កណ្តាលហសការគ្នាចុះបង្ក្រាបក្រុមឡានដឹកខ្សាច់យ៉ាងអនាធិបតេយ្យ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្ត្តកណ្តាល៖នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០២១​ រដ្ឋបាលស្រុកល្វាឯម និងរដ្ឋបាលស្រុកខ្សាច់កណ្តាល​ ដឹកនាំផ្ទាល់ដោយលោក​ កន​សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម​ និងលោក​ ប៊ុន​ ផេង​ អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានសហការណ៍គ្នា​ ដឹកនាំកម្លាំងចំរុះចុះផ្អាកអាជីវកម្មដឹកខ្សាច់នៅចំណុចព្រំប្រទល់រវាង (ឃុំអរិយក្សត្រ ស្រុកល្វាឯម និងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ដែលបានបង្ករការខូចខាតផ្លូវ​ និងប៉ះពាល់ដល់ការធ្វេីដំណេីរបស់បងប្អូនប្រជាពលរដ្ឋ​។


ក្នុងនោះផងដែរអាជ្ញាធរស្រុកទាំង២ បានណែនាំឲ្យម្ចាស់អាជីវកម្មដឹកខ្សាច់ និងម្ចាស់បុរី ត្រូវអនុវត្តតាមការណែនាំដោយ៖

ទី១-ម្ចាស់អាជីវកម្មត្រូវបំពេញកាតព្វកិច្ចគោរពតាមច្បាប់អាជីវកម្មដែលបានកំណត់

ទី២-ត្រូវផ្អាកជាបណ្តោះអាសន្នដោយទុកឲ្យម្ចាស់អាជីវកម្មខ្សាច់ សម្អាតផ្លូវដែលខូចខាត​ និង

ទី៣-ធានាឲ្យបានចំពោះផលប៉ះពាល់ទាំងឡាយដែលរំខានដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងអាជីវកម្ម។

បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯមនិងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាលអបអរសាទរចំពោះលោកអភិបាលស្រុកទាំងពីរដែលបានយកចិត្តទុកដាក់សហការគ្នាចូលរួមទប់ស្កាត់និងជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋហើយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងនិងរីករាយយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំស្រុកស្រុកល្វាឯម​និងស្រុកខ្សាច់កណ្តាល​ ដឹកនាំផ្ទាល់ដោយលោក​ កន សុខកាយ និងលោក​ ប៊ុន​ ផេង​ បានសហការណ៍ការគ្នា​ ដឹកនាំកម្លាំងចំរុះចុះផ្អាកអាជីវកម្មដឹកខ្សាច់នៅចំណុចខាងលើដែលបានបង្កការខូចខាតផ្លូវ​ និងប៉ះពាល់ដល់ការធ្វេីដំណេីរបស់បងប្អូនប្រជាពលរដ្ឋ​ជាពិសេសប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ខ្លាំងទៀតផង។







No comments