លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតបានផ្ដល់គ្រឿងឧបភោគ បរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋ៣៣ គ្រួសារមានជីវភាពខ្វះខាតនៅក្នុងសង្កាត់ប៉ោយប៉ែត!!!
ខេត្តបន្ទាយមានជ័យ៖ក្រុងប៉ោយប៉ែតនាព្រឹកថ្ងៃសៅរ៍១០កើត ខែអស្សុជឆ្នាំឆ្លូវ ត្រីសក័ពុទ្ធសករាជ២៥៦៥ត្រូវនិងថ្ងៃទី១៦ខែតុលាឆ្នាំ ២០២១នេះ.លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតចាត់តាំង.លោក សាន់ អែលម៉ាត់ចៅសង្កាត់រងទី២
.លោក នុត ថា សមាជិកក្រុមប្រឹក្សាសង្កាត់
.លោក មាស ចាន់ថនជំនួយការសង្កាត់ប៉ោយប៉ែតនាំ
យកអំណោយ របស់លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតបានផ្ដល់គ្រឿងឧបភោគ បរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិក្បាលកោះចំនួន៣គ្រួសារភូមិប៉ោយប៉ែតចំនួន៣០គ្រួសារសរុប៣៣គ្រួសារមានជីវភាពខ្វះខាតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
អំណោយចែកជូនក្នុងមួយគ្រួសាររួមមានដូចខាងក្រោម
១/.អង្ករ ១០ គីឡូក្រាម
២/.ទឹកស៊ីអ៊ីវ១ដប
៣/.ប្រេងឆា១ដប
៤/.ទឹកត្រី១ដប
៥/.ទឹកសុីអុីវ១ដប
៦/.ស្ករស១កញ្ចប់
៧/.អំបិល១កញ្ចប់
ឆ្លៀតក្នុងឱកាសនោះ.៖លោក សាន់ អែលម៉ាត់ចៅសង្កាត់រងទី២ក៏បានមានមតិផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នសូមរក្សាអនាម័យនិងរក្សាគន្លាតពិសេស ៣កុំនិង៣ការពារផងដែរ៕
ដោយ៖លោកចាន់ពុធ
No comments