សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋជាច្រើនគ្រួរសាររស់នៅក្នុងខណ្ឌពោធិ៍សែនជ័យសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយចុះពិនិត្យនិងសិក្សារផ្លូវលំ១ ខ្សែរប្រវែងជាង៣០០ម៉ែតកំពុងលិចទឹកពិបាកក្នុងការធ្វើដំណើរជូនពួកគាត់ផង!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នាព្រឹកថ្ងៃទី 24 ខែតុលាឆ្នាំ 2021 បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិ៨ដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ សូមសំណូមពរដល់អង្គភាពសារព័ត៌មាន(រស្មីក្រុងតាខ្មៅ)សូមជួយចូលរួមផ្សព្វផ្សាយព័ត៌មានដើម្បីជ្រាបដល់ដឹកនាំអាជ្ញាធរក្នុងខណ្ឌដង្កោក៏ដូចអាជ្ញាធរខណ្ឌពោធិ៍សែនជ័យជាពិសេសជ្រាបដល់ឯកឧត្តមអភិបាលរាជធានីភ្នំពេញផ្ទាល់តែម្ដង។

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិ៨ដំណាក់សង្កាត់ចោមចៅ២និងភូមិត្រពាំងសិលា សង្កាត់ដង្កោរបានលើកដៃសំពះស្នើសុំទៅដល់ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញជួយចាត់មន្ត្រីជំនាញអាជ្ញាធរពាក់ព័ន្ធជួយចុះពិនិត្យផ្លូវលំ១ខ្សែប្រវែងជា៣០០ម៉ែត កំពុងតែលិចទឹកពិបាកក្នុងការធ្វើដំណើរនៅចំណុចភូមិដំណាក់ត្រយឹង សង្កាត់ពោធិ៍សែនជ័យ ដែលមានព្រំប្រទល់ជាប់និងភូមិត្រពាំងសិលា ខណ្ឌដង្កោរ សូមអោយអាជ្ញាធរពាក់ព័ន្ធមេត្តាចុះពិនិត្យសិក្សាផងព្រោះថាផ្លូវលំ១ខ្សែរនេះកំពុងលិចទឹកហើយធ្វើអោយពួកគាត់ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃដើម្បីប្រកបមុខរបររកស៊ី!!បើតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋបន្តថាផ្លូវមួយខ្សែរនេះមានសារៈសំខាន់ណាស់ចំពោះពួកគាត់និងជាសសៃឈាមសំរាប់ការធ្វើដំណើររបស់សិស្សានុសិស្សឆ្លងកាត់ទៅមកទៅរៀនសាលាបឋមសិក្សារនិងអនុវិទ្យាល័យត្រពាំងសិលាជាប្រចាំហើយមិនយូរមិនឆាប់ទេក្រោយពេលបើកប្រទេសវិញសិស្សានុសិស្សនិងត្រូវធ្វើដំណើរឆ្លងកាត់ដើម្បីទៅសាលារៀនជាប្រចាំ។

ព្រោះថាផ្លូវលំមួយខ្សែនេះមានការលិចទឹកសឹងមិនអាចធ្វើដំណើរបានផ្លូវនេះជាប្រចាំដោយសារតែស្ទះប្រព័ន្ធលូបណ្តាលអោយរដូវវស្សាលិចទឹក បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះពិបាកធ្វើដំណើរណាស់(ពេលខែប្រាំងមធ្យមងុំខែភ្លៀងបែកភក់ជ្រាំ)។សូមបញ្ជាក់ផ្លូវលំលិចទឹកមួយខ្សែរនេះនៅខាងជើងអនុវិទ្យាល័យត្រពាំងសិលាប្រហែលជាង២០០ម៉ែត្រ។

បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើកដៃសំពះទទូចស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសុំមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងសិក្សាកែលំអផ្លូវលំមួយខ្សែនេះផងដើម្បីប្រយោជន៍បងប្អូនប្រជាពលរដ្ឋនិងប្រយោជន៍បងប្អូនសាធារណៈជនទាំងមូលដែលអាស្រ័យឆ្លងកាត់ផ្លូវនេះជាប្រចាំជាពិសេសសំរាប់សិស្សានុសិស្សងាយស្រួលឆ្លងកាត់ទៅមកក្រោយពេលបើកប្រទេសវិញ។


ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិ៨ដំណាក់ត្រយឹងនិងភូមិត្រពាំងសិលាសង្ឃឹមថាឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងយកចិត្តទុកដាក់ចំពោះទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះដើម្បីប្រកបអាជីវកម្មនិងមុខរបរលក់ដូរជាប្រចាំថ្ងៃនិងចុះកែលម្អផ្លូវមួយខ្សែនេះបានជាក់ជាមិនខានក្រោមស្នាដៃអភិវឌ្ឍន៍របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងក្រោមការដឹកនាំដ៏ឆ្លាតវៃដល់ខ្ពង់ខ្ពស់ពីសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីទីក្រុងស្អាតផ្លូវស្អាតសាលារៀនស្អាតបរិស្ថានល្អ។



No comments