Ticker

10/ព័ត៌មានជាតិ/ticker-posts

ឯកឧត្តម​ ឃួង​ ស្រេង​ ចុះពិនិត្យស្ថានភាពទំនប់សណ្ដស្ទឹងទឹកស្ទឹងព្រែកត្នោតក្នុងពេលទឹកស្ទឹងបានហក់ឡើងយ៉ាងខ្លាំង!!!

ភ្នំពេញ៖ ឯកឧត្តម​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ២៥ តុលានេះ បានដឹកនាំអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ដោយសហការជាមួយ នឹងកម្លាំងកងយោធពលខេមរភូមិន្ទ ធ្វើអន្តរាគមន៍ទប់ ស្កាត់កុំឱ្យទឹកជន់លិចលំនៅឋានបងប្អូនប្រជាពលរដ្ឋនៅ ក្នុងខណ្ឌដង្កោ ខណៈដែលទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅ ដល់បងប្អូនប្រជាពលរដ្ឋរស់តាមបណ្ដោយដងស្ទឹងនេះ។

ឯកឧត្តម​ ឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំឱ្យអាជ្ញាធរដែនដី មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ រួមគ្នាជួយគ្នា ទប់ទំនប់ស្ទឹងព្រែក ត្នោតនិងបញ្ជាឱ្យអាជ្ញាធរសហការជាមួយកងកម្លាំងដាក់តង់បាំងក្នុងទឹកត្រង់ជើងទំនប់សង្កត់បាវខ្សាច់ពីលើការពារឬបិទរុននាគឱ្យបានជាប់ជៀសវាងទឹកហូរច្រោះខាងក្រោម ការពារឱ្យរឹងមាំជៀសវាងការគំរាមកំហែងដោយទឹក ដែលនឹងអាចនាំ ឱ្យមានគ្រោះមហន្តរាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់ នៅតាមបណ្តោយដងស្ទឹងនេះ ។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនទាំងអស់ ដូចជាអាជ្ញាធរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនេះ មានន័យថា បើមានហានិ ភ័យអ្វីកើតឡើង គឺយើងអាចបញ្ចៀសនូវគ្រោះមហន្តរាយធ្ងន់ធ្ងរនេះបាន សំខាន់គឺរក្សាអាយុជីវិតប្រជាពលរដ្ឋឱ្យបានគង់វង្ស។

ការហក់ឡើងខ្លាំង ទឹកជំនន់ព្រែកត្នោតនេះគឺដោយសារតែ មានការបើកទ្វារទឹក នៅខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យទឹកហក់ឡើងខ្លាំងនិងបានធ្វើឱ្យមាន ការគំរាមកំហែងដល់ប្រជា ពលរដ្ឋដែលរស់នៅក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌ ដង្កោនេះតែម្តង។

គួរបញ្ជាក់ថា កម្លាំងដែលចុះជួយអនត្តរាគមន៍ទប់ទំនប់ស្ទឹងព្រែកត្នោតនេះ ក្រៅពីអាជ្ញាធរខណ្ឌដង្កោ សង្កាត់និងមន្ទីរពាក់ព័ន្ធនោះ គឺមានកម្លាំងកងយោធពលខេមរភូ មិន្ទចំនួន៣០០នាក់ក៏បានចុះមកជួយអនត្តរាគមន៍ផងដែរ ។

បើតាមសេចក្តីរាយការណ៏បាន​ឱ្យ​ដឹង​ថា​ គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី២៥ខែ តុលា ឆ្នាំ ២០២១ នៅស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៧,៦០ម៉ែត្រ (កើនឡើង ០,៩៦ម៉ែត្រធៀបព្រឹកម្សិលមិញ) ទំនប់រលាំងជ្រៃ កម្ពស់ទឹកខាងមុខទ្វារស្មើ នឹង៧,៨៦ម៉ែត្រ (+០,៨៦ ម៉ែត្រខ្ពស់ជាងកម្រិតកម្ពស់ទ្វារបិទ/ បើកទ្វារដោះទឹកកម្ពស់ ៣,០០ម៉ែត្រ×២សន្លឹក ៣,៥០ម៉ែត្រ×២សន្លឹក និង ៤,០០ម៉ែត្រ×១សន្លឹក) ។

ទំនប់៧មករា កម្ពស់ទឹកខាងមុខទ្វារ៦,០៩ម៉ែត្រ (+១,២៩ម៉ែត្រហូរលើកម្រិតកម្ពស់ទំនប់បង្ហៀរ) ហើយ

ស្ថានភាពទឹកក្នុងភូមិសាស្រ្តខណ្ឌដង្កោកម្ពស់ទឹកខាង ក្រោយទ្វារស្មើ៨,៩០ម៉ែត្រ (កើនឡើង +០,៧០ម៉ែត្រ ធៀបព្រឹកម្សិលមិញ) ធៀបកម្ពស់ទឹកមុខទ្វារនិង ក្រោយទ្វារ ខុសគ្នា ០,១៩ម៉ែត្រ (បើកទ្វារដោះទឹកកម្ពស់ ៤,០០ម៉ែត្រ×៤សន្លឹក)៕




Post a Comment

0 Comments