សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលអញ្ជើញអមដំណើរឯកឧត្ត គង់ សោភ័ណ្ឌអភិបាលខេត្តចុះពិនិត្យស្ថានភាពទឹកនៅទំនប់ទ្វារទឹក៧មករានិងទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្លាំងគួរឲ្យព្រួយបារម្យនិងត្រៀមលក្ខណ:សង្គ្រោះ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

 


ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនាល្ងាចថ្ងៃចន្ទទី២៥ ខែតុលា ឆ្នាំ២០២១ បានអមដំណើរឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តចុះពិនិត្យស្ថានភាពទឹក នៅទំនប់ទ្វារទឹក៧មករា ស្ថិតនៅភូមិកំពង់ទួល ឃុំដើមឬស ស្រុកកណ្តាលស្ទឹង។

ក្នុងបេសកកម្មនោះ ក៏មានការចូលរួមពីលោក ណុប ដារ៉ា អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ។

បើយោងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីស្ថានភាពអាកាសធាតុ ដោយបានបញ្ជាក់ អំពីស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ។

ទិន្នន័យស្ថានភាពទឹកនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ កម្ពស់ទឹកនៅផ្នែកខាងមុខទ្វារមានកំពស់ ៦.៩០ម (ហូរលើកម្រិតកម្ពស់ទំនប់បង្ហៀរ) កម្ពស់ទឹកផ្នែកខាងក្រោយទ្វារមានកំពស់ ៨.៩០ម (កើនឡើង ០.៧០ម ធៀបនឹងព្រឹកម្សិលម៉ិញ) ធៀបនិងកម្ពស់ទឹកមុខទ្វារ និងក្រោយទ្វារ ខុសគ្នា ០.១៩ម (បើកទ្វាររំដោះទឹកកម្ពស់៤ម)។

គួរជម្រាបថា រដ្ឋបាលខេត្តកណ្ដាលថ្មីៗនេះបានត្រៀមលក្ខណ:ក្នុងការបញ្ជៀសទឹកជំនន់ ដោយបានជួសជុលហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបានត្រៀមលក្ខណ:ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះមហន្តរាយទឹកជំនន់កើតឡើងជាយថាហេតុ។

គួរជម្រាបថានៅល្ងាចថ្ងៃនេះដដែលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល ក៏បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុកនិងមន្ត្រីក្រោមឱវាទបន្តអមដំណើរឯកឧត្ដម គង់​ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាលខេត្ត​
កណ្ដាល អញ្ជើញ​ដ៏ខ្ពង់ខ្ពស់ ចុះសំណេះសំណាលជាមួយកងកម្លាំងយោធាដែលមានភារកិច្ចការពារទីតាំងដីចំការបារាំង និងអជ្ញាធរមូលដ្ឋាន ស្ថិតនៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេខេត្តកណ្ដាលផងដែរ៕



No comments