សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន អញ្ជើញចូលរួមពិធីសំណេះ សំណាល និងបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកម៉ាឡៃ!​!​!​

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រួមជាមួយ ឯកឧត្តម សុខ ភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកម៉ាឡៃ, ឯកឧត្តម ង៉ោ ម៉េងជ្រួន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានស្រុកម៉ាឡៃ, លោក ស្វាយ ជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកម៉ាឡៃ, លោក ឈឹម ប៊ុននី ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជា ស្រុកម៉ាឡៃ, លោក យ៉ាង គីមហ៊ុយ សប្បុរសជនគាំទ្រការអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកម៉ាឡៃ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះ ៖ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បាននាំយកការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នាក្នុងស្រុកម៉ាឡៃផ្ទាល់។ 

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងដោយក្តីសប្បាយរីករាយព្រោះបានឃើញចំនួនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកម៉ាឡៃ មានកំណើនកើនឡើងជាលំដាប់ក្រោមការខិតខំប្រឹងប្រែងប្រកបដោយទំនួលខុសត្រូវខ្ពស់របស់រៀមច្បង និងក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានរំលឹកឡើងថា ស្រុកម៉ាឡៃគឺជាទឹកដីកំណើតនៃនយោបាយឈ្នះឈ្នះ ដែលផ្តើមចេញពីស្មារតីលះបង់ខ្ពស់យកអាយុជីវិតធ្វើជាដើមទុន ទៅផ្សងព្រេងនឹងគ្រោះថ្នាក់ ដើម្បីស្វែងរកសុខសន្តិភាព និងការបង្រួបបង្រួមឯកភាពជាតិប្រកបដោយវីរៈភាពដ៏ឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានប្រជាជាតិកម្ពុជា និងពិភពលោកទទួលស្គាល់សម្តេចតេជោ ហ៊ុន សែន គឺជាបិតាស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាបិតាសន្តិភាពរបស់កម្ពុជា ។

ក្រោមម្លប់សន្តិភាព ដែលប្រសូតចេញពីមរតកនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ បានក្លាយជាកេរ្តិ៍មរតកដ៏ថ្លៃថ្លា និងជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ ដែលជាប្រយោជន៍ជូនប្រជាជាតិកម្ពុជាយើង ដូច្នេះក្នុងនាមជាអ្នកជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា យើងត្រូវតែរួមគ្នាស្រលាញ់សន្តិភាព បន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍នេះឱ្យកាន់តែមានវឌ្ឍនភាពប្រកបដោយថាមពល និងចីរភាព សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិយើងតរៀងទៅ។

ជាមួយគ្នានេះ លោក យ៉ាង គីមហ៊ុយ សប្បុរសជនគាំទ្រការអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ក៏បានចូលរួមឧបត្ថម្ភថវិការ ២០លានរៀល ជូនដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកម៉ាឡៃ ដើម្បីកែលំអសោភ័ណភាពអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យឱ្យកាន់តែប្រសើរឡើង៕

ដោយ៖លោកចាន់ពុធ!!



No comments