សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតបានអញ្ជើញចូលរួមផ្ដល់អំណោយមនុស្សធម៌ចែក ដល់បងប្អូនជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៤២គ្រួសារក្នុងសង្កាត់ប៉ោយប៉ែត!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២៥ខែតុលាឆ្នាំ ២០២១នេះ.លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតនិង

.លោកវ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១.

.លោកសាន់ អែលម៉ាត់ ចៅសង្កាត់រងទី២

ដោយមានការអញ្ជើញចូលរួមដោយលោក ខាត់ ធា នាយករងរដ្ឋបាលក្រុងប៉ោយប៉ែត

លោកលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់បានអញ្ជើញ ចូលរួមផ្ដល់អំណោយមនុស្សធម៌របស់ លោក យ៉ូ រ៉ាយនិងភរិយាដែលបានចាត់កញ្ញា ហែម ពុទ្ធីយ៉ា. អង្គការសាកលវិទ្យាល័យនៃប្រជាជាតិYWAM UOFN POIPETនាំយកអំណោយ  ចែក ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដែលមកពីភូមិក្បាលកោះមានចំនួន៤២គ្រួសារក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អំណោយចែកជូនក្នុងមួយគ្រួសារមានដូចខាងក្រោម៖

១-អង្ករ ២៥ គីឡូក្រាម

២-ត្រីខ១យួរ

៣-មី១កេស

ឆ្លៀតក្នុងឱកាសនោះដែរ៖.លោក ភោគ លនចៅសង្កាត់ប៉ោយប៉ែតនិងលោក វ៉ា ជឹមណារ៉េតចៅសង្កាត់រងទី១ក៏បានថ្លែងអំណរគុណនិងប្រសិទ្ធិពរជ័យមហាប្រសើរជូនចំពោះលោកលោកស្រីឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ.

លោកនិងលោកស្រីតែងតែឧបត្ថម្ភអង្ករក៏ដូចជាគ្រឿងឧបភោគបរិភោគមួយចំនួន ដល់រដ្ឋបាលសង្កាត់ប៉ោយប៉ែតក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសង្កាត់ប៉ោយប៉ែតទាំងមូលលោក ភោគ លនចៅសង្កាត់និងលោក វ៉ា ជឹមណារ៉េតចៅសង្កាត់រងទី១ក៏បានមានមតិផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នសូមរក្សាអនាម័យនិងរក្សាគន្លាតពិសេស ៣កុំនិង៣ការពារ។

ដោយ៖លោកព្រឿន សារុង ហៅ០២៤



No comments