លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតចុះពិនិត្យមើលការរៀបចំចាក់សាបបេតុងទីធ្លាទំហំ៨ម៉ែត្រគុណនឹង៤០ម៉ែត្រ មុខអាគារសាលាបឋមសិក្សាបាលិលេយ្យ!!!
ខេត្តបន្ទាយមានជ័យ៖ក្រុងប៉ោយប៉ែតនៅថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនឹងលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងក្រុមការងារបានចុះពិនិត្យមើលការរៀបចំចាក់សាបបេតុងទីធ្លាទំហំ៨ម៉ែត្រគុណនឹង៤០ម៉ែត្រ មុខអាគារសាលាបឋមសិក្សាបាលិលេយ្យស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រើប្រាស់ថវិកាអស់ ២១លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។
ដោយ៖លោកចាន់ពុធ
No comments