សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្នងការខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់រួមទាំងគ្រឿងញៀន ជិត២៥គីឡូក្រាម!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យទាំង៣នាក់នេះក្រោយពីធ្វើកំណត់ហេតុហើយនិងបញ្ជូនទៅតុលានៅល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ដើម្បីដាក់ទោសទៅតាមច្បាប់។

កម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀនចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំជិត២៥គីឡូក្រាមនិងឃាត់ខ្លួន ជនសង្ស័យ៣នាក់ក្នុងនោះមាន ស្រី១នាក់ លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំ.ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកំលាំងនគរបាលប៉ោយប៉ែតបង្ក្រាបបាន រួមមាន វត្ថុតាងគ្រឿងញៀនជិត២៥ គីឡូក្រាម ថ្នាំគ្រាប់ពណ៌ក្រហម WYចំនួន៤កញ្ចប់ រួមទាំងសម្ភារៈមួយចំនួនផងដែរ។

នគរបាលជំនាញបានប្រាប់អ្នកយកព៌ត័មានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នគរបាលជំនាញបានសហការ ជាមួយកម្លាំង នគរបាលក្រុងប៉ោយប៉ែតធ្វើការការស្រាវជ្រាវឈានដល់ការបង្ក្រាបបានអ្នកលក់គ្រឿងញៀនទ្រង់ទ្រាយធំជាជនជាតិថៃ១នាក់ ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ លិខិតឆ្លងដែនគ្មាន នៅចំណុចក្រោមដើមស្វាយ ប្រហែល១០ម៉ែត្រពីផ្លូវជាតិលេខ ៥ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចបាន ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន២៥ដុំ ស្មើទម្ងន់ ២៤គ.ក្រ ៨៨៨.១៥ក្រាម នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ខែតុលា ឆ្នាំ២០២១ ។

នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងបន្តទៀតថា បន្ទាប់ពី បង្រ្កាប ជនជាតិឈ្មោះ SUCHAT WANSUWONG កម្លាំងនគរបាលការិយាល័យជំនាញ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក.០១) និងកម្លាំងនគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំលោកឧត្តមសេនីយ៍ត្រី អ៊ួង អមរ៉ា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង០២និង៣៥នាទីរសៀល ថ្ងៃទី២៣ ខែតុលាឆ្នាំ ២០១ បានចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀននៅចំណុចមុខផ្ទះគ្មានលេខ បុរី អចលនទ្រព្យអង្គរ ស្ថិតក្នុងភូមិគោកធ្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង់ ខេត្តសៀមរាប ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ សមត្ថកិច្ចដកហូតបានវត្ថុតាង -ថ្នាំញៀនមេតំហ្វេតាមីន(ICE)ចំនួន ២កញ្ចប់តូច  -ថ្នាំគ្រប់ពណ៌ក្រហម WY ចំនួន ៤កញ្ចប់ -កូនជញ្ជីងថ្លឹងថ្នាំចំនួន១ នឹងថង់សម្រាប់ច្រកមួយចំនួន គ-ចាប់យកសម្ភារៈរួមមាន៖1) រថយន្តចំនួន ១គ្រឿង ស្លាកលេខ 2AX-7997 -ទូរស័ព្ទដៃចំនួន ៦គ្រឿង -ប្រាក់ថៃចំនួន ២៦,៣៥០បាត -ប្រាក់ខ្មែរ៧,៨០០,០០០រៀល -ប្រាក់អាមេរិក ចំនួន ៨៨៥ ដុល្លារ -លោហធាតុពណ៌លឿងទុំ(កងដៃ១,ស្នៀតសក់១,បន្តោងខ្សែករ២,ខ្សែករ៣ខ្សែរ)-ប័ណ្ណសម្គាល់រថយន្តចំនួន០៣សន្លឹក(2AX-7997 ;2B-7778; 2M7875) -កាតគ្រីម៉ូតូចំនួន០១ -កូនសោ ១ចង្កោម។

បន្ទាប់មកនៅវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃ ទី២៣ខែតុលាឆ្នាំ២០២១ សមត្ថកិច្ចបានបន្តឆែកឆេរ នៅផ្ទះឈ្មោះ លាង ម៉ាប់ ហៅទូចមួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ដកហូតមាន១-ទូដែកចំនួនពីរ(មិនទាន់បើក)២ប្រាក់ខ្មែរចំនួន១៥៥,០០០រៀល, ៣ប្រាក់ថៃចំនួន២០,០០០បាត , ៤ សៀវភៅកំណត់ហេតុចំនួន ៥ក្បាល ,៥)-អាជ្ញាប័ណ្ណសម្គាល់ភ្ងាក់ងារវីងចំនួន ១សន្លឹក។

សូមបញ្ជាក់ថា៖ជនសង្ស័យទាំង៣នាក់នេះក្រោយពីធ្វើកំណត់ហេតុហើយនិងបញ្ជូនទៅតុលានៅល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ដើម្បីដាក់ទោសទៅតាមច្បាប់ហើយ ៕

ដោយ៖លោកចាន់ពុធ



No comments