សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការខេត្តកណ្តាលដឹកនាំកម្លាំងនៃស្នងការទ្រុងទ្រាយធំចុះបាញ់ទឹកលាងសម្អាតផ្លូវក្នុងក្រុងតាខ្មៅខ្លួនឯង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖នាយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ដោយអនុវត្តតាមបទបញ្ចាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលបានដឹកនាំកម្លាំងទ្រង់ទ្រាយធំចុះបាញ់ទឹកលាងសម្អាតផ្លូវក្នុងក្រុងតាខ្មៅខ្លួនឯងទាំងយប់ទាំងអាធ្រាត្រ។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះក៏មានការចូលរួមយ៉ាងសកម្មពីលោកស្នងការរង លោកនាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា លោកនាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល លោកធិការនគរបាល ក្រុងតាខ្មៅ ស្រុកស្អាង កៀនស្វាយ កណ្តាលស្ទឹង និងអង្គស្នួល រួមទាំងមន្រ្តីក្រោមឱវាទពាក់ព័ន្ធ។

បើយោងតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ឲ្យអ្នកសារព័ត៌មាន ដឹងនៅយប់នេះថា ក្នុងប្រតិបត្តិការចុះលាងសម្អាតទ្រង់ទ្រាយធំនេះ កម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿង ដើម្បីបាញ់ទឹកលាងសម្អាតផ្លូវជាតិលេខ២១ ចាប់ពីចំណុចកែងស្តុប A9 ដល់ចំណុច K12-K11, ផ្លូវ១១៥ ចាប់ពីពាក់កណ្តាលស្ពានព្រែកសំរោង ដល់ស្តុប៦០ម៉ែត្រ ព្រំប្រទល់រាជធានីភ្នំពេញជាមួយក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មហាជនក៏ដូចជាអ្នកសារព័ត៌មាន ហាក់បីដូចជាមិនឃើញវត្តមានលោក នូ សុវណ្ណរា ដែលជាអភិបាលក្រុងតាខ្មៅមកជួយទេ ឬមួយលោកអភិបាលក្រុងរូបនេះ មិនបានដឹង ឬមើលមិនឃើញថាផ្លូវក្នុងដែនអាណាចក្រក្រុងតាខ្មៅរបស់លោកគ្រប់គ្រង កំពុងបង្កការខួចខាតឬមានដីនិងខ្សាច់កំរាស់ជិតមួយតឹកកក់កុញដែលបង្កការហុយសំពោងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ឬមួយបង្កហានិភ័យជាយកថាហេតុណាមួយដល់អ្នកធ្វើដំណើរ ឬមួយស្មានេះលោកកំពុងជាប់ដៃប្រជុំក្នុងមុង ទើបមិនឃើញមកជួយបាញ់ទឹកលាងសម្អាតផ្លូវក្នុងទឹកដីដែលខ្លួនគ្រប់គ្រងយ៉ាងដូច្នេះទៅវិញ៕






No comments