សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសជនជាតិចិន២នាក់ បង់ក្លាដេស២នាក់ ត្រូវបានកម្លាំងជំនាញនៃស្នងការខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនពីបទចាប់ពង្រត់និងបង្ខាំងមនុស្សខុសច្បាប់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖ជនជាតិចិន២នាក់ បង់ក្លាដេស២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនគរបាល អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលចាប់ខ្លួនពាក់ពន្ធ័ករណីពង្រត់និងបង្ខាំងមនុស្សខុសច្បាប់ នៅក្នុងកាស៊ីណូមួយកន្លែងក្នុងបុរី សាន ហូ ក្រុងប៉ោយប៉ែត និងបានរំដោះជនរងគ្រោះជនជាតិថៃ៦នាក់ ជនជាតិខ្មែរ២នាក់ នៅភូមិគីឡូម៉ែត្រ៤ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកសួរនាំកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិជន ចុះស្រាវជ្រាវ និងឈានដល់ការឆ្មក់ខ្លួនឃាត់ជនជាតិចិនបាន០២នាក់ ជនជាតិបង់ក្លាដេស២នាក់ ពាក់ពន្ធ័ករណីពង្រត់និងបង្ខាំងមនុស្សដោយខុសច្បាប់ ក្រៅពីនេះបានរំដោះជនជាតិថៃ០៦នាក់ ជនជាតិខ្មែរ០២នាក់ យកមកសួរនាំផងដែរ។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ធ្វើឡើងបន្ទាប់ពីមានសាច់ញាតិជនរងគ្រោះបានមកប្តឹងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ខណ:បងប្អូនរបស់ខ្លួនបានទៅដាក់ពាក្យធ្វើការកាស៊ីណូអនឡាញ តែត្រូវមេការជនជាតិចិនចាប់បង្ខាំងទុក បង្អត់បាយ ចាប់ដាក់ខ្នោះថតរូបភាពបង្ហោះឲ្យសាច់សាច់យកលុយមកលោះ១នាក់ចំនួន១០០០ដុល្លា ទើបដោះលេងវិញ។ ក្រោយចុះស្រាវជ្រាវកម្លាំងសមត្ថកិច្ចយើងឃាត់បានជនសង្ស័យ ១-ឈ្មោះ ស៊ីន សៅស៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ២-ឈ្មោះ កៅ ឈុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ៣-ឈ្មោះ អ៊ីស្លាម អ៊ែលសារុល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិបង់ក្លាដេស និង៤-ឈ្មោះ មៀ ហាប៊ីប ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិបង់ក្លាដេស។

ពាក់ពន្ធ័ករណីនេះ លោកស្រី ឌី សជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងយ៉េនឌ័រ បានមានប្រសាសន៍ឲ្យដឹងថា យោងការបំភ្លឺរបស់ជនរងគ្រោះជនជាតិខ្មែរឈ្មោះ ឌឿម ឌាត ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ ជឹម ក្តឹប បានឲ្យដឹងថា ពួកខ្លួនបានទៅដាក់ពាក្យសម្ភាសន៍ចូលធ្វើការខាងកាស៊ីណូអនឡាញ ក្នុងក្រុមហ៊ុនមួយនៅភ្នំពេញ ហើយបានជាប់ជាមួយមនុស្ស០៦នាក់ផ្សេងទៀត កាលពីថ្ងៃទី០៨ តុលា ឆ្នាំ២០២១ យប់នេះពួកគេត្រូវបានជនជាតិចិនដឹកតាមរយន្តយកមកកាន់ក្រុងប៉ោយប៉ែត ម៉ោង៣ដល់គោលដៅ គេបានឲ្យស្នាក់នៅបន្ទប់លេខ១១៤ ក្នុងអាគារ១០០បន្ទប់ ព្រឹកបន្ទាប់ជនជាតិចិនបានយកទៅធ្វើការក្នុងកាស៊ីណូមួយនៅបុរី សានហូ ក្រុងប៉ោយប៉ែត អ្នកអត់ចេះភាសារថៃត្រូវបានគេយកទៅភ្នំពេញវិញ ដោយឡែកពួកខ្លួនចេះថៃត្រូវបានគេទុកឲ្យនៅធ្វើការបន្ត បន្ទាប់មេការជនជាតិចិនបានសួររកអត្តសញ្ញាណប័ណ្ណជនជាតិថៃ ទម្រង់គ្រោះបានតបថាពួកខ្លួនក៏មានទេ ស្រាប់តែភ្លាមនោះត្រូវបានជនជាតិចិនយកទៅបន្ទប់លេខ ១១៤ និងបានចាក់បង្គខឹងកុំខឹងជាមួយនឹងខ្ញុំទៀតថៃចំនួន៦នាក់ ផ្សេងទៀត និងបានចាប់ដាក់ខ្នោះដៃ ឃុំឃាំងបង្អត់អាហារ ដោយប្រាប់ថា ពួកខ្លួនត្រូវបានគេលក់មកឲ្យខាងថៅកែកាស៊ីណូ បើចង់ចេញត្រូវបង់ប្រាក់ ១នាក់ ១០០០ដុល្លា បើគ្មានអ្នកមកលោះទេត្រូវឃុំទុកទីនេះរយ:ពេល០៦ខែ។ចំណែកជនជាតិថៃ០៦នាក់ផ្សេងទៀត ក៏ត្រូវបានជនជាតិចិនខាងលើបង្ខាំងទុកផងដែរ ដោយខឹងជនជាតិថៃទាំងនោះមិនព្រមបង្កើតហ្វេសប៊ុកនិងផេកក្លែងក្លាយដើម្បីបោកលុយជនជាតិថៃដូចគ្នា។

បច្ចប្បន្នជនសង្ស័យទាំង៤នាក់ មានជនជាតិចិន២នាក់ ជនជាតិបង់ក្លាដេស២នាក់ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

ដោយ៖លោកចាន់ពុធ



No comments